ដោយ៖ រតនៈ ថ្ងៃសុក្រ ទី14 ខែតុលា ឆ្នាំ2011 ម៉ោង 14:39
ក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា REAL-f បានច្នៃប្រឌិតបង្កើតឡើងនូវម៉ាស់មុខមនុស្សមើលទៅដូចជាមុខមនុស្សពិតៗ។ ក្រុមហ៊ុននេះ មានឯកទេសស្ថាបនាផលិតផល 3D ដ៏អស្ចារ្យ រួមមានម៉ាសមនុស្ស និងរូបចម្លាក់ពាក់កណ្តាលខ្លួន។

ម៉ាស់មុខ 3D នេះ បង្កនូវអារម្មណ៍ជក់ចិត្តដោយកំរិត “ដូចពិតៗ” របស់វា។ បច្ចេកវិទ្យាផ្តាច់មុខរបស់ REAL-f បានបង្កលក្ខណៈឲ្យគេអាចបង្កើតនូវភាពលម្អិតនៃផ្ទៃមុខ តាំងពីរន្ធនោម សរសៃឈាម សន្លាកផ្សេងៗ... ។ អ្នកសាកគិតមើលថា មានថ្ងៃមួយ ស្រាប់តែមានគេផ្ញើរកាដូដែលជា “ម៉ាសមុខពិតៗ” របស់អ្នក តើវាទៅជាយ៉ាងណា? ប្រហែលជាមនុស្សមិនតិចនាក់ទេ នឹងត្រូវស្រឡាំងកាំងភ្លេចដង្ហើម! ។
ដើម្បីផលិតបាននូវផលិតផល ១-០-២ (មួយគ្មានពីរ) នេះ ដំបូងគេស្ថាបនារូបភាពតាមសំណូមពរអតិថិជន លើកំព្យូទ័រ រួចស្ថាបនាមុខលើពុម្ពជ័រ Vinyl Chlorde ។ លទ្ធផល គឺផ្ទៃមុខដ៏រស់រវើក បានចាប់កំណើត ។ ថ្វីបើវាពិតជាអស្ចារ្យមែន តែក៏គួរឲ្យ...ខ្លាចដែរ។ ទន្ទឹមនឹងនោះ គេក៏បារម្ភ ចំពោះការប្រើបច្ចេកវិទ្យានេះ លើផ្លូវអាក្រក់។
ដើម្បីបាន “មុខទី២” ពិតជាមិនដោកទេ។ តម្លៃជាធម្យមរបស់ម៉ាស់មុខមួយ គឺប្រមាណ ៤ពាន់ដុល្លារ រីឯរូបចម្លាក់ពាក់កណ្តាលខ្លួន គឺប្រមាណ ៦ពាន់ដុល្លារ ឯណោះ។
សូមគយគន់ជាមួយរូបភាពខ្លះៗ នៃបច្ចេកវិទ្យាៗនេះ៖











