Wednesday, 07 March 2012 08:51
តាមប្រភពព័ត៌មាន“ដេល្លីម៉េល” របស់អង់គ្លេសបានឱ្យដឹងថា កាល ពីពេលថ្មីៗនេះក្រុមហ៊ុនថាមពល វិស្វកម្មទីក្រុង បូស្តុន (អាមេរិក) បាន ផលិតនូវប្រភេទមនុស្សយន្តរូបរាង សត្វដែលរត់បានលឿនជាងគេនៅ ក្នុងពិភពលោក ដោយក្នុងមួយម៉ោងវាអាចរត់បាន ២៩ គីឡូម៉ែត្រ ហើយដែលអាចបំបែកឯតទគ្គកម្មនូវល្បឿននៃប្រភេទមនុស្ស យន្ត ។
      ចំពោះមនុស្សយន្តរូបសត្វនេះមានឈ្មោះថា “ខ្លារខិនដែលវាមានជើង ៤ អាចរត់បាន ២៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយបើប្រៀបធៀបទៅមនុស្សយន្តរូបសត្វជើង ៤ កន្លងមកដែលល្បឿនរត់លឿនបំផុតបានត្រឹមតែ ២១ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។
      ម៉្យាងទៀតចំពោះល្បឿនរត់នៃសត្វខ្លារខិនពិតៗក្នុងមួយម៉ោងវាអាចរត់បាន ១១៣ គីឡូម៉ែត្រ ។ ដូច្នេះក្រុមហ៊ុនថាមពលវិស្វកម្មទីក្រុងបូស្តុនមួយនេះក៏សង្ឃឹមថា ទៅថ្ងៃមុខអាចផលិតចេញនូវមនុស្សយន្តសត្វជើង ៤ ដែលមានល្បឿនរត់លឿនដូចគ្នានេះដែរ ៕
     

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post