Written by ភ្នំពេញដេលីញូវ
Saturday, 28 July 2012

ទូរស័ព្ទ iPhone ដំបូងត្រូវបាន លក់ចេញ ក្នុងទីផ្សារ កាលពី៥ឆ្នាំមុន ។ សូមតាមដាន ប្រវត្តិសំខាន់ៗ ដែលបង្កើត បានជា ផលិតផល ដ៏អស្ចារ្យនេះ នៅក្រោមការ គ្រប់គ្រងរបស់ សពលោក ស្ដេវចបស៍ ដូចខាងក្រោម ។
បន្ទាប់ពី រយៈពេល ជាច្រើនខែ លេចឮពាក្យ ចចាមអារ៉ាម ចុងក្រោយ នៅដើមខែ មិថុនា ឆ្នាំ ២០០៧ អគ្គនាយក ប្រតិបត្តិ លោក ស្ដេវចបស៍ បានឧទ្ទេសនាម អំពីទូរស័ព្ទ iPhone ដែលអ្នកគាំទ្រ របស់ក្រុមហ៊ុន អេផល តែងហៅថា “ទូរស័ព្ទទេព” ។ iPhone បានធ្វើ អោយមានការ ផ្ញាក់ផ្អើល នៅទូទាំង ពិភពលោក ។
iPhone ប្រកបដោយ ភាពថ្លៃថ្នូ ប៉ុន្ដែសាមញ្ញ រហូតដល់មាន ភាពចម្លែក ។ រូបភាពរបស់ អេផល សុទ្ធតែមាន នៅលើ iPhone ដោយសារតែ អេផល ត្រូវបានគេ ឃើញថា ក្រុមហ៊ុន បច្ចេកវិទ្យា ដែលតែង រួមដំណើរ ជាមួយភាព ស្រស់ស្អាត ផលិតផល របស់ ក្រុមហ៊ុន នេះ តែងត្រូវ បានគេ ដាក់ភាព ស្រស់ស្អាត នៅលើ គេបង្អស់ ។
ប៉ុន្ដែ បញ្ហារបស់ iPhone គឺតម្លៃថ្លៃ ហួសពេក ។ ទោះជា យ៉ាងនេះក្ដី អ្វីដែលសំខាន់ បំផុតនោះ គឺ iPhone បានធ្វើ អោយលោក ស្ដេវចបស៍ និងអ្នក វិនិយោគ មានការ ពេញចិត្ត ។ អេផល បានបង្កើតភាព ទាក់ទាញ ដ៏ខ្លាំងក្លា នៅពេលខ្លួន បានចូលរួម ក្នុងទីផ្សារនេះ ។
ក្រោយរយៈពេល ៥ឆ្នាំ iPhone បានជួយអោយ អេផល ទទួលបាន ប្រាក់ចំណូល ដ៏សម្បើមគឺ ១៥០ពាន់លាន ដុល្លារ។ ចំនួននេះ គឺជាប្រការ គួរអោយ អបអរ ប៉ុន្ដែ នៅក្នុងអំឡុង ពេលនោះ iPhone មិនត្រូវបាន គេសង្ឃឹមច្រើន ដូចបច្ចុប្បន្ននេះ នោះទេ ។
iPhone មានចំណែក ក្នុងទីផ្សារ ត្រឹមតែពី ២ ដល់ ៣ភាគរយ ប៉ុណ្ណោះ ជាក់ស្ដែង មនុស្សជាច្រើន យល់ថា អេផល បានធ្វើដំណើរ ហួសពីផ្លូវ របស់ខ្លួន ។ ជាមួយ នឹងតម្លៃ ៥៩៩ដុល្លារ ពួកគេគិតថា iPhone គឺជាផលិតផល មានតម្លៃថ្លៃ ជាងគេ បើធៀប ស្មាតហ្វូនដទៃ ក្នុងទីផ្សារ ។ ជាងនេះ ទៅទៀត iPhone មិនមានក្ដារ ចុចរឹង និងត្រូវការ ភ្ជាប់ជាមួយ កុំព្យូទ័រ ដើម្បីអាចចូល ទៅកាន់ សេវាកម្ម iTune ។
iPhone នៅពេលនោះ ក៏មិនទាន់ មានតណរភ្ជាប់ 3G ល្បឿនលឿន និងមិនអាច ដោះថ្មចេញបាន នេះគឺជាកត្តា សំខាន់ ធ្វើអោយមានការ លំបាកក្នុងការ ប្រើប្រាស់ របស់អ្នកជំនួញ។
ស្ដេវចបស៍ ឧទ្ទេសនាម iPhone ជំនាន់ដំបូង កាលពីឆ្នាំ ២០០៧ នៅក្នុង ពេលនោះ ផ្នែកទន់ iOS គឺជា ផលិតផលថ្មិ និងមិនទាន់ត្រូវ បានទទួលស្គាល់ ។ យោងទៅលើ OS X សម្រាប់កុំព្យូទ័រ លើកតុ របស់ អេផល ផ្នែកទន់ iOS ពេលនោះ មិនអនុញ្ញាត អោយអ្នក ប្រើ ប្រាស់បន្ថែម មុខងារ ណាមួយទៀត នោះទេ ខណៈដែលគូប្រជែង មួយចំនួន បានធ្វើ ផ្ទុយពីនេះ ជាច្រើនឆ្នាំ ។ ក្រុមអ្នក បច្ចេកវិទ្យា បានរិះគន់ យ៉ាងខ្លាំង ចំពោះ iPhone ដែលមិនអាច ធ្វើកិច្ចការ សាមញ្ញបាន ដូចជា ផ្ញើសារ MMS ថត ចម្លង ឯកសារ ឬ ពហុមុខងារ ជា ដើម ។
នៅអាមេរិក មានតែ AT&T តែមួយគត់ ដែលបានក្លាយជា ដៃគូចែកចាយ របស់ iPhone ។
មានសំណួរមួយ ដែលគេសួរថា តើ អេផល ចង់ “លេងតែពីនាក់” ដើម្បីបង្ហាញពី ភាពជោគជ័យ របស់ខ្លួន នៅក្នុង “សមរភូមិ” ថ្មីបំផុតដេល មិនត្រូវការ អោយមាន ភាពអ៊ូរអរ ។ ការសង្ស័យពី iPhone បានកើតមាន គ្រប់ទីកន្លែង ។ អគ្គនាយក ប្រតិបត្តិ ស្ដេវ បាលម៉ឺរ(Steve Ballmer) របស់ម៉ៃក្រូសប (Microsoft) ក៏បាន ចំអក ចំពោះ iPhone បន្ទាប់ពីទូរស័ព្ទនេះ បានបង្ហាញខ្លួន ក្នុងទីផ្សារ រយៈពេល ពីរខែ ថា ៖ iPhone នឹងគ្មានឱកាស ដណ្ដើមបាន ចំណែកក្នុង ទីផ្សារនោះទេ ។ ផលិតផលមួយ ដែល ត្រូវបាន ចំណាយប្រាក់ ៥០០ដុល្លារ ពួកគេ នឹងរកបាន ប្រាក់យ៉ាងច្រើន ប៉ុន្ដែ ចូរគិតមើលថា ទូរស័ព្ទចំនួន ១,៣ពាន់លាន គ្រឿង ត្រូវបានលក់ចេញ គឺមានប្រហែល ពី ៦០ ទៅ ៧០ ឬ ៨០% ហើយដែល ប្រើប្រាស់ ផ្នែកទន់របស់ យើងខ្ញុំ (Windows Mobile – PV)។ បើពូកែណាស់ iPhone នឹងមាន ចំណែកក្នុងទីផ្សារ ត្រឹមតែ ២ ទៅ ៣% ប៉ុណ្ណោះ” ។
ប៉ុន្ដែ iPhone បានបង្កការ ចាប់អារម្មណ៍ យ៉ាងខ្លាំងក្លា ។ អេផល បានលក់ iPhone បានរហូតដល់ ជាង ២១៨លាន គ្រឿង ក្នុងរយៈពេល ត្រឹមតែ ៥ឆ្នាំ ប៉ុណ្ណោះ ជាមួយនឹង ប្រាក់ចំណូល ១៥០ពាន់លាន ដុល្លារ ។ ក្នុងរយៈពេល ត្រឹមតែមួយ យប់ប៉ុណ្ណោះ iPhone បាន ផ្លាស់ប្ដូរ ទាំងស្រុង នូវស្ថានភាព របស់ អេផល ។ iPhone បានធ្វើអោយ អេផល ដែលជា ក្រុមហ៊ុន ផលិតកុំព្យូទ័រ ជាមួយនឹង ម៉ាស៊ីន ស្ដាប់តន្ដ្រី iPod ដ៏ល្បីល្បាញ និងសេវាកម្ម iTunes ក្លាយជាកំពូល ក្រុមហ៊ុន ក្នុងទីផ្សារ ចលត ។
ការបង្ហាញខ្លួន របស់ iPhone ហាក់ដូចជា បានបង្ខំអោយ ក្រុមហ៊ុនធំៗ មួយចំនួន ដែលជា គូប្រជែង របស់ខ្លួន ត្រូវដាក់ សញ្ញាខណ្ឌបញ្ចប់ ដូចជា ម៉ៃក្រូសប (Microsoft), Palm (ផាម), ណូកៀ (Nokia) និង រីស៊ើច អ៊ីន ម៉ូសឹន (Research In Motion) ដែល កំពុងមាន សម្ពាធក្នុងការ ប្រកួតជាមួយ iPhone ។
ជោគជ័យ កើតចេញពី ការគិតមិនដូច អ្នកដទៃ តាមពិត នៅក្នុងអំឡុង ពេលនេះ មិនមានអ្នកណា អាចបដិសេធ នូវភាព ជោគជ័យរបស់ iPhone នោះទេ ។ ចាប់តាំងពី ជំនាន់ដំបូង របស់ iPhone ទូរស័ព្ទនេះ បានក្លាយជា ឧបករណ៍ដ៏ អស្ចារ្យ នៅក្នុង ចិត្ត របស់អ្នក ប្រើ ប្រាស់ ។ ចំណុចខ្វះខាត នៅពេលដំបូង ដូចជាការ ខ្វះក្ដារចុច នៅពេលនេះ បានក្លាយជា ចំណុចខ្លាំង របស់ អេផល ។
មនុស្សរាប់ពាន់នាក់ តម្រៀបជួរ នៅមុខហាង អេផល ស្ដរ (Apple Store) នៅក្នុងថ្ងៃ ចេញលក់ដំបូង (២៩មិថុនា ឆ្នាំ ២០០៧) ។
ផ្នែកទន់ iOS បានធ្វើអោយ មានការ ទាក់ទាញ ដោយសារតែ ភាពលំអិត និងអ៊ីនធើរហ្វេស ដ៏គួរអោយ ចាប់ចិត្ត នៅលើអេក្រង់ ពហុវិញ្ញាណ (Sensor)។ អេផល បានធ្វើអោយ ទូរស័ព្ទ របស់ខ្លួន កាន់តែល្អ ឡើងៗ ជាមួយនឹង មុខងាររាប់រយ ត្រូវបាន បំពាក់ ជារៀង រាល់ ឆ្នាំ ។
ភាពជោគជ័យ របស់ iPhone ត្រូវបាន បង្កើតឡើង ដោយកត្តាពីរ ៖ សាមញ្ញ និងឯកភាព ។ មុខងារទាំងអស់ នៅលើ iPhone គឺសុទ្ធតែងាយ ស្រួលប្រើប្រាស់ ហើយអ្នក ប្រើប្រាស់ អាចធ្វើអ្វីៗ បានតាមចិត្ត ។
អេផល តែងរក្សានូវ ល្បឿននៃ ការបញ្ចេញ iPhone ជារៀងរាល់ឆ្នាំ វាគឺជាការ ឯកភាព ដែលគេ កម្រនឹង បានឃើញមាន នៅក្នុង ក្រុមហ៊ុនដទៃ ។
iPhone ជំនាន់ទី ៦ ត្រូវបានគេ រំពឹងថា នឹងបង្ហាញខ្លួន នៅក្នុងខែតុលា ខាងមុខ ។ បើទោះជា អេផល មិនទាន់បាន បង្ហើបពី ផលិតផល របស់ខ្លួន ប៉ុន្ដែ ក្រុមអ្នក បច្ចេកវិទ្យា សង្ឃឹមទៅលើ iPhone ថ្មី ថានឹងមាន មុខងារ សំខាន់ៗ បំផុត និង រចនាថ្មីមួយ ប្រកបដោយ ការ បដិវត្ដ ៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post