Apple ប្តឹង Samsung រឿងទូរស័ព្វដៃ និង Tablet

Posted by Email:knewdaynews@yahoo.com Sunday, February 19, 2012


ថ្ងៃទី​ 19 ខែមេសា ឆ្នាំ2011, ម៉ោង 12:48 PM អង្គរធំ

សាន់ហ្វ្រេនស៊ីស្កូ, ស.រ.អា: ក្រុម​ហ៊ុន Apple បាន​ដាក់​ពាក្យ​បណ្តឹង Samsung​ នា​ថ្ងៃ​សុក្រ​​នេះ​នៅ​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា ដោយចោទប្រកាន់​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​​ថា បានផលិត​ទូរ​ស័ព្វ​ដៃ និង Tablet (តាប្លេត) ម៉ាកThe Galaxy Tab ចម្លង​តាម​រូបម​ន្តi​Phone និង i​Pad របស់​ខ្លួន។

កាសែតThe Wall Street Journal បាន​ឃើញ​ពាក្យ​បណ្តឹង​៣៨​​ទំព័រ នេះ​ដែល​មាន​ខ្លឹម​សារ​ត្រួសៗ​ថា Samsung​ មិន​បា​ន​ច្នៃប្រឌិត ឬបង្កើត ទូរ​ស័ព្វ​ដៃ និង Tablet ដែល​ជា​និមិត្ត​សញ្ញា​របស់​ខ្លួន​ទេ តែគេ​បាន​ចម្លង​ម៉ូ​ដែល​សឹង​តែ​ទាំង​ស្រុង​ រួម​ និងកម្មវិធី​ប្រើ​ប្រាស់ផ្សេងៗ​ទៀត ដែល​ជានិក្ខិត្ត​សញ្ញា និង សិទ្ឋិ​បញ្ញា របស់ Apple​ តែ​ម្តង។
គួរ​រំលឹក​ដែរ​ថា The Galaxy Tab  របស់ Samsung បាន​លក់​ដាច់​ច្រើន​ប្រហាក់​ប្រហែល​នឹង Apple iPad ដែរ​ ហើយ​ការ​ប្តឹង​លើ​គូ​ប្រជែង តែង​កើត​មាន​ឡើង​ រវាង​ក្រុម​ហ៊ុន​ធំៗ​ ដែល​ផលិតទូរ​ស័ព្វ​ដៃ និងTablet ទាំង​នេះ៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post