ថ្ងៃទី 07 ខែសីហា ឆ្នាំ2011, ម៉ោង 03:34 PM ប្រែសម្រួល : ឃ្លោក ចន្នី
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្កើតនូវកម្មវិធីមួយ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Apple ដែលអាចផ្តល់ព័ត៌មានពីទីកន្លែង និងទង្វើនានា ដោយសម្ងាត់ ដោយបញ្ចេញសញ្ញាពណ៌ក្រហម ទឹកក្រូច និងពណ៌ស្វាយ នៅលើផែនទី នៅលើអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ។កម្មវិធីនេះ មានភាពងាយស្រួល ក្នុងរកទីតាំងទូរស័ព្ទ នៅពេលណាមួយ ថាតើទូរស័ព្ទត្រូវបានប្រើនៅថ្ងៃណា កន្លែងណាជាដើម។
លោកផេត វ៉ារដេន (Pete Warden) ជាអ្នកផលិតកម្មវិធីនេះ បានឲ្យដឹងថា “កម្មវិធីនេះ មនុស្សគ្រប់គ្នាអាចប្រើប្រាស់បាន គ្រាន់តែភ្ជាប់កម្មវិធីនេះ ចូលទៅទូរស័ព្ទ ឬកុំព្យូទ័រប៉ុណ្ណោះ នោះអ្នកនឹងទទួលបានព័ត៌មានភ្លាមៗ”។
ប៉ុន្តែទោះជាយ៉ាងណា កម្មវិធីនេះ រដ្ឋាភិបាលអ្នកអនុញ្ញាតប្រើបានចំពោះតែក្រុមប៉ូលិស និងមន្រ្តីរដ្ឋាភិបាលមានមុខងារត្រូវបំពេញតែប៉ុណ្ណោះ៕
