ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 04:14 PM ប្រែសម្រួលៈ សុខា

ថ្មីៗនេះ មានព័ត៌មានលេចឮថា ក្រុមហ៊ុន Samsung( សាំស៊ុង) ដែលជាក្រុមហ៊ុនផលិតបរិក្ខារអេឡិចត្រូនិក ដ៏ល្បីល្បាញរបស់កូរ៉េ បានត្រៀមបញ្ចេញទូរស័ព្ទប្រភេទថ្មីរបស់ខ្លួន Galaxy S3 ដែលមានអេក្រង់បែប 3D ដើម្បីប្រកួតប្រជែងជាមួយនឹងទីផ្សារ iphone 4S។
ប្រភពព័ត៌មានពីកូរ៉េបានឲ្យដឹងថា ទូរស័ព្ទ Galaxy S3 ដែលនឹងមកដល់នាពេលខាងមុខ អាចឲ្យអ្នកទស្សនារូបភាពបែប 3D ដែល HD 720P និងអាចដោតវាបន្តចូលទៅក្នុងទូរទស្សន៍ ដើម្បីទស្សនារូបថតបែប 3D ផងដែរ។ ម៉្យាងទៀត ទូរស័ព្ទនេះមាន RAM រហូតដល់ទៅ 2GB។
Boy Genius បានឲ្យដឹងថា “Galaxy) គឺជាទូរស័ព្ទមួយប្រភេទដែលទទួលការពេញនិយមយ៉ាង ខ្លាំងនៅលើពិភពលោក ព្រោះក្នុងខែតុលាកន្លងមក ទូរស័ព្ទ Galaxy S និង Galaxy SII លក់ដាច់រហូតដល់ទៅ ៣០លានគ្រឿង”។
មកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយពីក្រុមហ៊ុន Samsung នៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងត្រូវគេបង្ហាញក្នុងការបង្ហាញទូរស័ព្ទពិភពលោក (Mobile World Gongress) នៅទីក្រុងបាសេឡូណា(Barcelona) ប្រទេស អេស្ប៉ាញ នាចុងខែ កុម្ភៈខាងមុខនេះ៕