នៅឆ្នាំ១៩៩១ ប្តីប្រពន្ធ​សញ្ជាតិ​អាល្លឺម៉ង់​ ២នាក់ ឈ្មោះ Helmut និង​ Erika Simon បានរកឃើញ​នៅ​ជើងភ្នំ​ Alps (ជិតព្រំដែន​រវាង​អូទ្រីស្ត​ និង​អ៊ីតាលី) សាកសព​មួយដែល​ត្រូវបាន​រក្សា​ភាព​ដើម​ដ៏ល្អ​ ដោយសារ​ព្រិលទឹកក។ គេបាន​ដាក់ឈ្មោះឲ្យវាថា “មនុស្សទឹកកក​ Otzi” ដែល​យក​លំនាំ​នៃឈ្មោះ​ជ្រលងភ្នំ​ កន្លែង​ដែល​រកឃើញ។



សាកសព​អាយុកាល ៥០០ឆ្នាំ មាន​ឈ្មោះថា មនុស្ស​ទឹកកក Otzi
តាម​រយៈ​ការត្រួត​ពិនិត្យ​វាយតម្លៃ​ ពួក​អ្នក​ស្រាវជ្រាវ​ បានឲ្យ​ដឹងថា នេះជា​សាកសព​ត្រូវ​បាន​ធម្មជាតិ​រក្សាទុក​ល្អបំផុត (ជាង ៥៣០០ឆ្នាំ) និង​មានអាយុ​កាលច្រើន​ជាង​គេ​នៅទ្វីបអឺរ៉ុប​។ ពួកអ្នកវិទ្យាសាស្រ្ត​បាន​ទាញយក​ទល្ហីករណ៍​ដ៏ច្រើន​នាំ​មក​ការ​ស្លាប់​របស់​ មនុស្ស​ទឹកកក​ Otzi គឺ​គេ​នៅតែ​ពុំរកឃើញ​ដាន ឬ ភ័ស្តុតាង​គូសបញ្ជាក់​ពី​ប្រវត្តិជីវិត​របស់​មនុស្សទឹកកកនេះឡើយ។


ត្រូវ​បានពង្រាង​ជារូបភាព​ពេញលេញ​ឆ្លងតាមរយៈ​គំរោងឆ្អឹងរបស់​មនុស្ស Otzi
ក្នុង​ពេលទន្ទឹមគ្នានោះ ការស្លាប់​ជាបន្តបន្ទាប់​ និង​អាថ៌កំបាំង​របស់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សាកសព​ពនេះ បាន​កើតឡើង​យ៉ាង​ពិត​ប្រាកដ។ ជនរងគ្រោះ​ដំបូង គឺ​ជាសមាជិក​ក្រុម​អប់សាកសព​ បណ្ឌិត Rainer Henn ។ លោកបាន​រងគ្រោះថ្នាក់​ស្លាប់​តាមផ្លូវ​ធ្វើដំណើរ​ទៅ​ចូលរួម​សិក្ខាសាលាមួយ​ ពីមនុស្សទឹកកក Otzi នាឆ្នាំ១៩៩២ ។ បន្ទាប់មក​អ្នក​ឡើងភ្នំ Kurt Fritz គឺ​ជាងអ្នក​ដែលនាំបណ្ឌិត​ Henn ទៅទស្សនា​កន្លែង​រកឃើញ​សាកសព​នោះ បាន​ស្លាប់​ដោយ​សារព្យុះព្រិល។



ដំណើរការត្រួតពិនិត្យ​សាកសព​អាយុកាល​ជាង ៥៣០០ឆ្នាំ ជនរងគ្រោះ​ទី៣ គឺ​ជាអ្នក​​ផ្សព្វផ្សាយ​ព័ត៌មាន​ ពីមនុស្ស​ទឹកកក Otzi ទៅកាន់​ពិភព​លោកទាំងមូល ដែលជា​អ្នក​សារព័ត៌មាន​ Rainer Heoll ។ លោក​បានរងនូវ​ជម្ងឺ​ដ៏ចម្លែក​ ក្រោយ​ពីខ្សែភាព​យន្ត​ស្តីពីមនុស្សទឹកក​ Otzi ត្រូវបាន​ដាក់បញ្ចាំង។


បន្ទាប់មកទៀត​ដល់វេន អ្នករកឃើញ​សាកសព​នេះ គឺ​លោក​ Helmat Simon ក៏ត្រូវ​បានស្លាប់​ដោយសារព្យុះ​ព្រិល​កើតឡើង​យ៉ាង​ប្រថុថញុច​ បន្ទាប់​ពីទើប​តែបាន​ទទួល​លុយ ៥០.០០០ផោន ដែលជារង្វាន់​សំរាប់​ “ការ​រកឃើញ​វត្ថុមានតម្លៃ” ។ នៅមិនទាន់​ចប់ទេ! គេបានរកឃើញ​អ្នក​បញ្ចុះសព​លោក Helmut Simon ត្រូវស្លាប់​ តែក្រោយ ពិធីបុណ្យ។
វត្ថុ​ដែល​រកឃើញ​នៅក្បែរ​មនុស្សទឹកកក Otzi ជនរងគ្រោះ​ទី៦ គឺជា​អ្នកឯកទេស​ស្រាវជ្រាវ​អំពី​មនុស្សទឹកកក​ លោក Konrad Spindler ដែល​ត្រូវ​ស្លាប់​ដោយ​ពុំដឹង​មូលហេតុ​នៅ​ឆ្នាំ ២០០៥។ ចុងក្រោយ​ គឺ​អ្នក​ដែលបានវិភាគ​គំរូឈាម​លើសម្លៀកបំពាក់​ និងអាវុធ​ដែល​នៅក្បែរសាកសព​ Otzi គឺបណ្ឌិត​ Tomloy គាត់​បានស្លាប់​ គ្រាដែល​សៀវភៅ​ស្តីពីមនុស្សទឹកកកនេះ សរសេរពុំទាន់​រួចរាល់ផង។
មរណៈភាព​ជាបន្តបន្ទាប់​ ដោយ​ប្រថុចញ៉ុច​ និង​មិនមានមូលហេតុ​ច្បាស់លាស់​របស់​ពួកអ្នកបូរាណវិទ្យា អ្នក​ឯកទេស​ជាន់ខ្ពស់ និង​អ្នកទាំងឡាយ​ដែល​មុនស្លាប់ សុទ្ធសឹង​ពាក់ព័ន្ធ​ជាមួយមនុស្ស​ទឹកកក Otzi បណ្តាលឲ្យ​គេ​ជៀស​មិនរួច​ពីការ​ងឿងឆ្ងល់​ និង​ព្រួយបារម្ភ​។ ប៉ុន្តែ​រហូតទល់ពេលនេះ វិទ្យាសាស្រ្ត​នៅតែ​ពុំទាន់​បកស្រាយ​បាន​នូវ​អាថ៌កំបាំង​ជុំវិញ “ពាក្យ​បណ្តាស់សារ” ដែល​នាំមកនូវ​ការស្លាប់​ទាំងឡាយ​ខាងលើ​នៅ​ឡើយទេ។

អ្នកបូរាណវិទ្យា និង​វិទ្យាសាស្រ្ត កំពុង​ប្រឹងប្រែង​ស្រាវជ្រាវ​ ដើម្បី​ឆ្លើយតប​ជាមួយ​សំនួរៈ ដើមកំណើត​មូលហេតុដែល​នាំមកការ​ស្លាប់​របស់​មនុស្សទឹកកក Otzi ៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post