Microsoft ទើបសំរេច​ការវាតទី​ក្តោបយក​ក្រុមហ៊ុន​សេវាកម្ម​ Volp Skype ក្នុង​តម្លៃ​ ៨,៥ ពាន់លានដុល្លារ ។ នេះជាករណីក្តោប​យក​ធំបំផុតរបស់​យក្ស​ផ្នែកទន់ Microsoft ។

ជំនួញ​នេះ ត្រូវ​បានប្រកាស​តាំងពីខែ ៥ តុលា ប៉ុន្តែ​ត្រូវរង​ចាំអនុម័ត្ត​លើទីផ្សារមួយចំនួន ក្នុងនោះ​ទីផ្សារ​អឺរ៉ុប​ គឺជា​ឧបសគ្គ​ធំបំផុត ចំពោះ​ Microsoft ព្រោះថា ក្រុមហ៊ុន​ឆ្នាំនេះ ធ្លាប់​ជួប​បញ្ហា​ច្រើន​ជាមួយ​គណកម្មាធិការ​ទ្វឺបអឺរ៉ុប។
តាមប្រការ​នានា​នៃកិច្ចសន្យា​ Skype ក្លាយជាផ្នែក​អាជីវកម្ម​ថ្មីចំណុះ​ Miscrosoft ហើយ​នាយក​ប្រតិបត្តិការ​របស់​ Skype លោក Tony Bates នឹង​បន្តដឹកនាំ​ផ្នែកនេះ​ដដែល ។

Skype ត្រូវបាន​បង្កើតនៅឆ្នាំ ២០០៣ ដោយ Niklas Zennstrom និង Janus Friis ហើយ​ក្រោយមក​ត្រូវ eBay ក្តោបយកនៅ​ឆ្នាំ ២០០៥ ប៉ុន្តែ​ eBay មិនរកឃើញ​​នូវវិធី​គួបផ្សំ​ Skype ជាមួយ​អាជីវកម្ម​របស់​ខ្លួន​ ហេតុនេះ នៅឆ្នាំ ២០០៩ បានលក់​ទៅឲ្យ​ក្រុមវិនិយោគរបស់ Silver Lake ។
ក្នុងជំនួញ​តម្លៃ ៨,៥ ពាន់លានដុល្លារ បាន​នាំមក​នូវ​ផលចំណេញ​កប់ក្តោង​ដល់​ក្រុម​វិនិយោគនេះ ព្រោះ​ពួកគេ​ទិញ​វាក្នុងតម្លៃ​តែ ២,៧៥ពាន់លានដុល្លារ ប៉ុណ្ណោះ ។
ប្រការ​ដែលគួរ​ឲ្យកត់សំគាល់​នោះ គឺ Skype កំពុង​ប្រឈមមុខ​ជាមួយ​ការធ្វើអាជីវកម្ម​ មិនទាន់​មានការ​ចំណេញ ។ ប៉ុន្តែ​ជាមួយនឹង​បរិមាណ​អ្នកប្រើប្រាស់​ដ៏ធំសម្បើម​ (៦៦៣ពាន់នាក់ប្រើ ក្នុងនោះ​ ១៧០លាននាក់ ប្រើសេវា​បង់ប្រាក់​ប្រចាំខែ) និងកំណើន​កើនជាប្រចាំ​របស់ Skype ពិតជាមានតម្លៃ​ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ចេះធ្វើ​អាជីវកម្ម​។

លោក Bates នាយកប្រតិបត្តិរបស់ Skype ពោលថាៈ រួមជាមួយគ្នា​ យើងខ្ញុំ​នឹងបោះ​ជំហាន​ដល់​គោលដៅ​ ធ្វើឲ្យ​ Skype មានអ្នកប្រើ​ ១០០០លាននាក់ ក្នុង​​១ថ្ងៃ៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post