ម៉ាស៊ីនថត Nikon ៣៦ មេហ្គាភិចសែល

Posted by Email:knewdaynews@yahoo.com Monday, February 13, 2012


Friday, 10 February 2012 01:56
ជាម៉ាស៊ីនថតស៊េរីថ្មីរបស់ Nikon ដែលមានសមត្ថភាពពង្រីកធំគឺ ៣៦,៣ មេហ្គាភិចសែល ។ វា មានឈ្មោះថា Nikon D800 (៧៣៦០x៤៩១២)  ជាប្រភេទម៉ាស៊ីនថតដែលមាន រ៉េសូលុយសិនធំជាងគេបំផុត ។
      ម៉ាស៊ីនថតនេះមានសមត្ថភាពថត Video HD (1080P) មាន ISO ធំ, ថតរហ័សក្នុង ៦ ប៉ុស្តិ៍ ១ វិនាទី ។ ជាម៉ាស៊ីនថត សម្រាប់អ្នកមានអាជីពថតរូបដែលមានមុខងារជាច្រើនឱ្យអ្នកថតលេងរូបតាមសិល្បៈ ។
      ម៉ាស៊ីន Nikon D800 នឹងលក់នៅខែមីនា ឆ្នាំ ២០១២ នេះក្នុងតម្លៃមួយគ្រឿង ៣.០០០ ដុល្លារអាមេរិក ហើយក្រោយ មួយខែក្រុមហ៊ុន Nikon នឹងចេញលក់ម៉ូដែល D800E មានតម្លៃ ៣.៣០០ ដុល្លារក្នុងមួយគ្រឿង ៕
     
     
Comments ()
 
រថយន្ត Ferrari តម្លៃ ៣២ លានដុល្លារ
 
Thursday, 09 February 2012 07:52
Ferrari 250 GTO ជំនាន់ឆ្នាំ ១៩៦៣  ទើបតែលក់ដោយស្ងាត់ៗកាល ពីចុងខែមករា ឆ្នាំ ២០១២ នេះ  ក្នុងតម្លៃ ៣២ លានដុល្លារ ។ នេះបើតាម  Telegraph បានផ្សាយ ។
      នៅអំឡុងឆ្នាំ ១៩៦២ ដល់ ១៩៦៤ ក្រុមហ៊ុនផលិត Ferrari 250 GTO ចំនួន ៣៩ គ្រឿង ។ លោក Hunt បានទិញរថយន្ត នេះកាលពីឆ្នាំ ២០០៨ ហើយលក់កាលពី ២ សប្តាហ៍មុននេះចំណេញ ៤,៥ លានផោន គឺលក់បាន ២០,២ លានផោន (៣២ លានដុល្លារអាមេរិក) ។
      រថយន្តនេះចេញពីរោងចក្រកាលពីឆ្នាំ ១៩៦០ លក់តម្លៃ ៦.០០០ ផោន ។ វាមានម៉ាស៊ីន កម្លាំង ៣០០ សេះ, ល្បឿនលឿនបំផុត ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

Comments ()
 
Nokiaគ្រោងផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មរបស់ខ្លួន សំដៅបង្កើនប្រសិទ្ធភាពក្នុង ការផលិតស្មាតហ្វូន
  
Thursday, 09 February 2012 01:47
 ថ្ងៃនេះ ក្រុមហ៊ុន Nokia បានប្រកាស ដំណឹងស្តីអំពីគំរោងផ្លាស់ប្តូររោង ចក្ររបស់ខ្លួននៅក្នុងទីក្រុង Komaromនៃ ប្រទេសហុងគ្រី, ទីក្រុង Reynosa  នៃប្រទេសម៊ិចស៊ីកូ និងទីក្រុង Salo នៃប្រទេសហ្វាំងឡង់។ វិធានការផ្លាស់ប្តូរនេះស្តែងចេញមកអំពីលទ្ធផលនៃការពិនិត្យនិងវាយតំលៃទៅលើប្រតិបតិ្តការផលិតកម្មស្មាតហ្វូន ដែលបានប្រកាសរួចមកហើយកាលពីខែកញ្ញាឆ្នាំមុន និងមានគោលបំណងបង្កើនសមត្ថភាព ប្រកួតប្រជែង នៅក្នុងទីផ្សារពិភពលោក។
រោងចក្រទាំងបីខាងលើនេះ គ្រោងនឹងកែប្រែដោយផ្តោតការយកចិត្តទុកដាក់ ជាសំខាន់ទៅលើការកែច្នៃ ផលិតផលស្មាតហ្វូនដើម្បីផ្គត់ផ្គង់ជូនអតិថិជននៅទ្វីបអឺរ៉ុប និងទី្វបអាមេរិក។ រីឯការតំលើងផលិតផលនឹងត្រូវផ្ទេរមកទ្វីបអាស៊ី ដែលមានទីតាំងនៅក្បែរក្រុមហ៊ុនផលិតគ្រឿងទូរស័ព្ទ។
លោក NiklasSavander នាយកប្រតិបត្តិរងមួយរូបនៃNokia  បានមានប្រសាសន៍ថា ៖ « ក្នុងគំរោងផ្លាស់ប្តូរនេះ រោងចក្ររបស់យើងនៅទីក្រុង Komarom, Reynosa  និង Salo នឹងត្រូវបន្តដើរតួនាទី យ៉ាងសំខាន់ មួយក្នុងការបំរើអតិថិជនស្មាតហ្វូន។ រោងចក្រទាំងនោះ មានសមត្ថភាពខ្ពស់ក្នុងការកែច្នៃ និងបំពេញ ទៅតាមសេចក្តីត្រូវការរបស់អតិថិជន»។
លោកបានបន្តទៀតថា ៖ «ការផ្លាស់ប្តូរទីតាំងតំលើងទូរស័ព្ទទៅអាស៊ី គឺក្នុងគោលបំណងរុញច្រាន ដំណើរការផ្គត់ផ្គត់ទូរស័ព្ទទៅកាន់ទីផ្សារឲ្យបានលឿនជាងសព្វមួយដង។ ដោយសហការជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់គ្រឿងទូរស័ព្ទ យើងជឿជាក់ថា យើងនឹងអាចនាំយកស្នាដៃនៃការ ច្នៃប្រឌិតទៅកាន់ទីផ្សារបានលឿនជាងមុន និងប្រកបដោយសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន។ យើងទទួលស្គាល់ថា ការផ្លាស់ប្តូរឆ្លងកាត់ការលំបាក ដោយវាប៉ះពាល់ដល់និយោជិតរបស់យើង ហើយយើងប្តេជ្ញាចិត្តផ្តល់ការជួយជ្រោមជ្រែងដល់ពួកគេ និងសហគមន៍របស់ពួកគេនៅក្នុង អន្តរកាលដ៏លំបាកនេះ»។
ជាលទ្ធផលនៃការអនុវត្តគំរោងខាងលើ ទំហំផលិតកម្មនិងការងារនៅក្នុងប្រទេសទាំង បីនឹងត្រូវបង្រួម តូចជាងមុនហើយវានឹងមានផលប៉ះពាល់ចំនួននិយោជិតសរុបប្រមាណ ៤០០០ (បួនពាន់) នាក់។
ការកាត់បន្ថយចំនួនបុគ្គលិកនឹងត្រូវធ្វើឡើងជាបណ្តើរៗរហូតដល់ដំណាច់ឆ្នាំ ២០១២។ Nokia នឹងផ្តល់ ការគាំទ្រយ៉ាងពេញទំហឹងតាមរយៈកម្មវិធីជួយជ្រោមជ្រែង ដោយរាប់បញ្ចូលទាំងហិរញ្ញវត្ថុនិងការជួយ ជ្រោមជ្រែងឲ្យចូលធ្វើការថ្មីនៅក្នុងប្រទេសនីមួយៗ។
Comments ()
 
Nokia Belle អាចទាញយកមកប្រើប្រាស់នៅថ្ងៃនេះ
Wednesday, 08 February 2012 02:29
 អ្នកប្រើប្រាស់ទូរស័ព្ទ Nokia N8 , Nokia E7, Nokia E6, Nokia  X7, Nokia C6-01, Nokia C7 នា ពេលបច្ចុប្បន្ននេះ អាចធ្វើការ UPGRADE  កម្មវិធីទូរស័ព្ទឡើងទៅកាន់ Nokia  Belle បានហើយចាប់ពីថ្ងៃនេះតទៅ។
កម្មវិធី Nokia Belle មានលក្ខណៈពិសេសជាច្រើន ដែលក្នុងនោះមានដូចជា ៖
• ICON នៃកម្មវិធីនីមួយៗមានរូបរាងថ្មីសន្លាង ប្រកបដោយពណ៌ដ៏ស្រស់ឆើតឆាយ។
• HOME SCREEN សរុបទាំងអស់ចំនួន ៦ ផ្ទាំង ដែលអាចដាក់SHORTCUT បានរាប់សិបកម្មវិធី។
• WIDGET ថ្មី ធំជាងមុន ដែល UPDATE ផ្ទាល់នៅលើ HOMESCREEN ផ្ទាល់តែ   ម្តង។
• ដំណើរការកាន់តែប្រសើរឡើង។
• អាចចាប់កម្មវិធីពី HOMESCREEN មួយទៅដាក់ HOMESCREEN មួយទៀតយ៉ាងងាយ ដោយគ្រាន់តែយកម្រាមដៃទៅចុចលើវាឲ្យយូរបន្តិចរួចទាញយកទៅដាក់នៅខាងនៃ HOMESCREEN រួចទាញទៅHOMESCREEN ណាមួយជាការស្រេច។
• មានកម្មវិធីសំរាប់ទំនាក់ទំនងពីក្រុមហ៊ុន Microsoft ជាច្រើន។ ចំពោះកម្មវិធី Lyncនិង OneNote នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃក្នុងពេលដ៏ខ្លីខាងមុខនេះ។
• ផ្ទាំង Notification ដែលអាចទាញទំលាក់ពីផ្នែកខាងលើនៃអេក្រង់ ។ល។
ដោយហេតុថា Nokia Belle មានការ UPDATE  ច្រើន ដូច្នេះដើម្បីតំលើងកម្មវិធីនេះឲ្យបានប្រសិទ្ធភាពខ្ពស់ តំរូវឲ្យអ្នកប្រើប្រាស់យកទូរស័ព្ទទៅតភ្ជាប់នឹងកុំព្យូរទ័រ។ជំហានដំបូងមុននឹងចាប់ផ្តើម អ្នកប្រើប្រាស់ត្រូវពិនិត្យមើលថាតើនៅក្នុងកុំព្យូទ័រ នោះមានកម្មវិធី Nokia Suite ដែលមាន Version ថ្មីហើយឬនៅ? ពោលគឺចាប់ពី Version 3.3 ឡើងទៅ។

Comments ()
 
ស្មាតហ្វូនមានចំនួនច្រើនជាងកុំព្យូទ័រ
 
Wednesday, 08 February 2012 01:42
យោងតាមឯកសារនៅក្នុងរបាយ ការណ៍នៃក្រុមហ៊ុនវិភាគទីផ្សារ  Canalys នៅក្នុងឆ្នាំ ២០១១កន្លង ទៅ ទួរស័ព្ទស្មាតហ្វូនជិត ៤៨៨លាន គ្រឿងត្រូវបានលក់ចេញនៅក្នុង ពិភពលោកខណៈដែលកុំព្យូទ័រ(PC) មានចំនួន ៤១៥លានគ្រឿង។បើទោះជាស្មាតហ្វូនមានចំនួនច្រើនជាង ប៉ុន្ដែឆ្នាំ ២០១១ នៅតែជាឆ្នាំដែលត្រូវបានគេមើល
ឃើញថាជាជោគជ័យរបស់កុំព្យូទ័រPC ព្រោះថា ចំនួនកុំព្យូទ័រដែលត្រូវបានលក់ចេញគឺបានកើនឡើង ១៥% ក្នុងឆ្នាំនោះ ដែលសំខាន់គឺដោយសារការកើនឡើងនៃកុំព្យូទ័រថេប្លេតដល់ទៅ ២៧៤% ប្រមាណ ជា ១៥%នៃចំនួន PC ក្នុងឆ្នាំ ២០១១ (ដែលភាគច្រើនគឺ iPad)។ (Canalys បានដាក់កុំព្យូទ័រថេប្លេតចូលទៅក្នុងក្រុមកុំព្យូទ័រPC)។
ការលក់ចេញនូវប្រភេទឧបករណ៍ឆ្លាតវៃនេះ បានកើនឡើងដល់ទៅ ៦៣% កាលពីឆ្នាំកន្លង គឺដោយសារជោគ ជ័យរបស់ AppleដោយមានiPhone 3GS, iPhone 4 និង 4S ដែលកំពុងត្រូវបានប្រើប្រាស់នៅលើទីផ្សា ក្នុងពិភពលោក។

ចំណែក Apple វិញ ក៏បានបង្កើតឯតទគ្គកម្មថ្មីនៅក្នុងឆ្នាំ ២០១១ ដោយមានiPhone ច្រើនជាង ៩៣,១ លាន គ្រឿងត្រូវបានលក់ចេញ គឺកើនឡើង ៩៦% បើធៀបនឹងឆ្នាំ២០១០។
ដោយឡែក ក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១១ Apple បានបង្កើនឯតទគ្គកម្មអំពីការលក់ចេញនូវស្មាតហ្វូន ដោយមាន ៣៨គ្រឿងត្រូវបានលក់ចេញ ក្នុងនោះដែរSamsung ជាប់លំដាប់ទីពីរ ដោយបានលក់ចេញ ជាង ៣៣ លានគ្រឿង។
Canalys ក៏បានលើកឡើងនូវការព្យាករណ៍ថា ការកើនឡើងនៃទីផ្សារស្មាតហ្វូន ក្នុងឆ្នាំ ២០១២ នឹងត្រូវយឺតមកវិញ ខណៈដែលក្រុមអ្នកផលិតផ្ដោតច្រើនទៅលើប្រាក់ចំណេញ និង
ការបែងចែកទៅក្នុងប្រភេទទីផ្សារផ្សេងៗគ្នា។

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post