ថ្ងៃទី 14 មីនា 2012
ដោយ: Nokia
CEN
ភ្នំពេញ: ក្រឡេកមើល​ប្រទេស​កម្ពុជា​កាលពី​ដប់ឆ្នាំ​មុនពេល​ណា​ត្រូវការ​ប្រើប្រាស់​ អ៊ិន​ធឺ​ណិ​ត​ម្តងៗ​អ្នកប្រើប្រាស់​ភាគច្រើន​ត្រូវធ្វើ​ដំនើរ​ទៅផ្ទះ​បើក​ អាជីវកម្ម​បំរើសេវា​កម្ម​អ៊ិន​ធឺ​ណិ​ត​ឬ​បណ្ណាល័យ ឬ​អង្គភាព​នានា ​។​ល​។ ​ដោយឡែក បច្ចុប្បន្ននេះ ការប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពងាយស្រួល ស្ទើរតែ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​
​ភាពងាយស្រួល​នេះ​ចាប់បដិសន្ធិ​ឡើង​ក្រោម​ការផ្តល់ជូន​សេវា 3G ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ កាលពី​ដើមឡើយ មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់ សេវា​ទូរស័ព្ទ​ត្រឹមតែ ២ ឬ ៣ ក្រុមហ៊ុន​ប៉ុណ្ណោះ តែ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ បាន​កើនឡើង​ទ្វេ​ជា​បី ហើយ​ថែមទាំង​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​ក្លា​លើ​សេវាកម្ម​អ៊ិន​ធឺ​ណិ​ត ដែល​ផ្តល់នូវ​ជំរើស​ច្រើន និង​តំលៃ​កាន់តែ​ប្រសើរ​ជូន​ទៅដល់​អ្នកប្រើប្រាស់​។​
​ក្រៅពីនេះ អ៊ិន​ធឺ​ណិ​ត WiFi​ក៏បាន​រីកដុះដាល​ទន្ទឹមគ្នា ជាពិសេស​នៅតាម​បណ្តា​សណ្ឋាគារ ភោជនីយដ្ឋាន ហាង​តែ​គជ់ ហាង​កាហ្វេ​ជាច្រើន ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ ចំនួន​។ ការផ្តល់ជូន​នូវ​អ៊ិន​ធឺ​ណិ​ត WiFi​នៅតាម​ទីកន្លែង​ទាំងនោះ​ក្រៅពី​បង្ក​ភាពងាយស្រួល វា​ថែមទាំង​ត្រូវបាន​សំគាល់​ឃើញថា​ជា​វិធី​ទាក់ទាញ និង​រក្សា​អតិថិជន​ដ៏​សំខាន់​មួយ​។​
​ការវិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ក៏បាន​ដើរតួនាទី​ យ៉ាងសំខាន់​ក្នុងការ​សំរួល​ឲ្យ អ្នក​ប្រើ ប្រាស់​ចូលទៅ​ប្រើ​អ៊ិន​ធឺ​ណិ​ត​ផងដែរ​។ ត្រូវការ​ចូលទៅ ប្រើ​អ៊ិន​ធឺ​ណិ​ត​នាពេល​បច្ចុប្បន្ននេះ​ពុំ ចាំបាច់​ត្រូវតែមាន​ស្មា​ត​ហ្វូ​ន​នៅក្នុង​ដៃ​នោះឡើយ ពោលគឺ​ទូរស័ព្ទដៃ​ធម្មតា ដែលមាន​តំលៃ​ទាប​ល្មម​ភាគច្រើន អាចបំពេញ​សេចក្តីត្រូវការ អ្នកប្រើប្រាស់​បាន​យ៉ាង​ល្អ​។
​ឧទាហរណ៍ ៖ ទូរស័ព្ទ ដៃ Nokia សែស្រឡាយ Asha​តួយ៉ាង​ដូចជា​ដូចជា Nokia Asha 303 និង​Nokia Asha 302 ដែល​សុទ្ធសឹងតែ​ជា​ទូរស័ព្ទ 3G និង 3.5G ហើយ​មាន WiFi​ទៀត​។ ទូរស័ព្ទដៃ​ទាំងនេះ ក្រៅពី​តំលៃ​សមរម្យ (​មិន​លើសពី $150) គឺ​អ៊ិន​ធឺ​ណិ​ត​ដើរ​លឿន​ទៀត​។ យោងតាម​អ្នកស្រី Mary McDowel​នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Nokia ទទួលបន្ទុក​ផ្នែក​ទូរស័ព្ទ​ចល័ត ៖Nokia Browser គឺជា​បច្ច័យ​ដែល​ធ្វើ​ឲ្យ​អ៊ិន​ធឺ​ណិ​ត​នៅក្នុង Nokia សែស្រឡាយ Asha មានដំណើរ​ការ លឿន​។
Nokia Browser ប្រើប្រាស់​បច្ចេកវិទ្យា​បង្រួម​ទំហំ​ទិន្នន័យ​រហូតដល់​ទៅ ៩០% ដែល ផ្តល់​ផល​វិជ្ជមាន​ចំពោះ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរស័ព្ទ​ផង និង​ជួយ​ឲ្យ​អ្នកប្រើប្រាស់​បើក អ៊ិន​ធឺ​ណិ​ត​បាន​លឿន​ហើយ​សន្សំសំចៃ​ទៀត​។​
​សរុបសេចក្តី​មក សេវា 3G ផ្តល់​ដោយ​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ សេវា WiFi ផ្តល់ជូន​នៅតាម​ទីសាធារណៈ និង​ទូរស័ព្ទ​ដែល​ទ្រទ្រង់ 3G ឬ WiFi បាន​ចូលរួម​បង្ក​ភាពងាយស្រួល​យ៉ាងច្រើន​សំរាប់​ស្វែងរក​ព័ត៌មាន​និង​ ទំនាក់ទំនង​គ្នា​តាមរយៈ​អ៊ីមែល​,Chat,​វីដេអូ​ខ​ល​, បណ្តាញ​សង្គម​។​ល​។ ៕

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post