ក្រុមហ៊ុន Apple ឈ្នះ​ក្រុម​ហ៊ុន Samsung

Posted by Email:knewdaynews@yahoo.com Friday, June 29, 2012


Appleឈ្នះSamsung
ក្រុងសានចូសេៈក្រុម​ហ៊ុនApple Incបាន​ឈ្នះ​ដីកាតុលាការ​ក្នុង​ការ​រារាំង​ភ្លាម​ៗ​ចំ
ពោះ​​​ការ​លក់​កុំ​ព្យូ​ទ័រ Galaxy Tab 10.1 របស់​ក្រុម​ហ៊ុន Samsung Electronics
នៅ​អាមេរិក ខណៈ​ក្រុម​ហ៊ុន​ទាំង​ពីរ​កំពុងមាន​ជម្លោះ​​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​បណ្តឹង​

រំលោភ​ប៉ាតង់​របស់​ក្រុម​ហ៊ុន Apple។​

លោក​ស្រី Lucy Koh ចៅ​ក្រម​តុលាការ​តំបន់​អាមេរិកនៅ​​ទី​ក្រុងSan Joseរដ្ឋ​កាលីហ្វ័រ​ញ៉ាបាន​ចេញ​ដីកា​សម្រេច
​នេះ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​បាន​បដិសេធ​​ សំណើរ​ស្រដៀង​គ្នា​ នេះ​មួយ​​កាល​ពី​ខែ​ធ្នូ​​ ។​​​​​​ សំណើរ​របស់​ក្រុម​ហ៊ុន
Apple ដែល​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​ប៉ាតង់​ដ៏​ធំ​​​ជុំ​វិញ​ទូរស័ព្ទ​ទំនើប និង​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​នេះ គឺ​ផ្អែក​​លើ​ការ​​សេចក្តី​
សម្រេច​​របស់​តុលាការ​ឧទ្ធរណ៍​ ដែលថា ​​ក្រុម​ហ៊ុន​របស់​ខ្លួន នឹង​ឈ្នះ​ក្នុង​បណ្តឹង​រំលោភ​ប៉ាតង់​ទាក់​ទង​នឹង​កុំ​ព្យូទ័រ
​បន្ទះស្តើង Galaxy Tab 10.1 នេះ។

ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​​តម្លៃ​ថ្លៃ​ធំ​ជាង​គេ​របស់​ពិភពលោក​ទាំង​ពីរនេះបាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​ពីការ​លួច
​ចម្លង​រចនាម៉ូដ និង​បច្ចេក​វិទ្យា​ទូរស័ព្ទ​ និង​កំពុង​វាយ​ប្រហារ​គ្នា​ក្នុង​ជម្លោះ​ប៉ាតង់​នៅ​ទូទាំង​ពិភពលោក​ ដើម្បី​​រក្សា​
ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ពិភពលោក​ ដែលមាន​ទំហំទឹក​ប្រាក់​ចំនួន ២១៩​ពាន់​លាន​ដុល្លារនេះ​។

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post