វ៉ាស៊ីនតោន៖(AFP)ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក​មួយឈ្មោះUnited
Technologies Corp  និងដៃគូរបស់គេពីរទៀត ត្រូវបានរកឃើញថាមានទោស

​ដោយបានលក់បច្ចេកវិទ្យា software ដែលជួយឲ្យប្រទេសចិនអាចកសាងបាននូវយន្តហោះចម្បាំងយោធារបស់
ខ្លួនជាលើកដំបូង ។ នេះបើតាមសម្តីរបស់មន្រ្តីសហរដ្ឋអាមេរិកបានិយាយកាលបីថ្ងៃព្រហស្សតិ៍ក្រុមហ៊ុនUnited
Technologies  និង​ក្រុមហ៊ុន Pratt និង Whitneyដែលមានមូលដ្ឋាននៅកាណាដា និង ​ក្រុមហ៊ុន ​Hamilton
Sundstrand  Corporation   នៅអាមេរិក ត្រូវបានគេរកឃើញ ថាមានកំហុស ហើយកំពុងតែប្រឈមមុខនឹង
តុលាការចំពោះករណីបទឧក្រិដ្ឋនេះព្រមទាំងយល់ព្រមសងប្រាក់ចំនួន៧៥លានដុល្លារអាមេរិកដល់រដ្ឋាភិបាល។
នេះបើតាមនាយកដ្ឋានផ្នែកយុត្តិធម៌បានផ្សាយ ក្នុងរបាយការណ៍។

ក្រុមហ៊ុន Pratt និង ក្រុមហ៊ុន Whitney  បានសារភាពថាពិតជាបានលក់ Software យោធាទៅឲ្យប្រទេសចិន
ដែល Software នោះ គឺជាវិធីក្នុងការតម្លើង និងគ្រប់គ្រងម៉ាស៊ីនយន្តហោះចម្បាំង ហើយបច្ចេកវិទ្យានោះវាបាន
ជួយឲ្យប្រទេសចិន បង្កើតនូវប្រភេទយន្តហោះចម្បាំង Z-10 ដ៏ជោគជ័យ។

ក្រុមហ៊ុន Pratt និង ក្រុមហ៊ុន Whitney  ត្រូវបានប្តឹងផ្តល់ឡើងតុលាការ ពីទោសនៃការរំលោភទៅលើការគ្រប់
គ្រងការនាំចេញសព្វាវុធយោធា ខណៈដែល ក្រុមហ៊ុន United Techologies និងក្រុមហ៊ុន Hamilton Sunder
strand Corporation បានសារភាពថា បានធ្វើរបាយការណ៍ក្លែងក្លាយទៅឲ្យរដ្ឋាភិបាលអាមេរិក។

ក្រុមហ៊ុនទាំងនោះ បានប្រកាសក្នុងរបាយការណ៍ផ្ញើឲ្យរដ្ឋាភិបាលថា ការលក់ជាដំបូងនៅ​software នោះគឺយក
ទៅប្រើប្រាស់សម្រាប់តែយន្តហោះស៊ីវិលទេ ដែលបានបង្កើតឡើង ដោយផ្អែកលើ ចំណែកនៃsoftwareយោធា។
ប៉ុន្តែនាយកប្រតិបត្តិបានសារភាពថាពួកគេដឹងតាំងពីដំបូងហើយថា Software នោះគឺសម្រាប់តែយន្តហោះយោ
ធាប៉ុណ្ណោះ ។ នេះបើតាមប្រភពព័ត៌មានពីនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក បានចេញផ្សាយ៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post