
Ford2012
នូវរថយន្ដ Ford ប្រចាំប្រទេសកម្ពុជា បានបង្ហើបឱ្យដឹងថា នាពេលនេះ រថយន្ត
Ford Ranger ស៊េរីថ្មី ២០១២ បានមកដល់អាគារតាំងបង្ហាញរថយន្ដ Ford ហើយ។
Ford Ranger ជាប្រភេទរថយន្ដ Pick Up (មានគូថខាងក្រោយចំហរសម្រាប់ដឹកឥវ៉ាន់) មានភាពរឹងមាំបច្ចេក
វិទ្យាដ៏ឆ្លាតវៃ ប្រព័ន្ឋសុវត្ថិភាពល្អឥតខ្ចោះ សន្សំសំចៃប្រេង និងកម្រិតស្ពង់ដារ នៃគុណភាពខ្ពស់ និងមានផាសុក
ភាពក្នុងការបើកប រួមទាំងអ្នកធ្វើដំណើរ។
រាល់ឧបករណ៍ និងសម្ភារបរិក្ខារក្នុងរថយន្ដ បំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើប បំផុត ដូចជា ប្រព័ន្ឋបញ្ជាដោយសម្លេងក្នុងការបិទបើកម៉ាស៊ីនត្រជាក់ ប្ដូរប៉ុស្ដិ៍វិទ្យុ បទចំរៀង និងទូរសព្ទ័ដៃ បញ្ចូលលេខកាពីតាស់ ដោយមិន
បាច់ឈប់រថយន្ដ ប្រព័ន្ឋចង្កូតហ្វ្រាំង ពោងសុវត្ថិភាពពីមុខចំហៀង និងវាំងនន រីឯកន្លែងអង្គុយមានភាពធំ
ទូលាយជាងមុន។
ចំពោះផ្នែកខាងក្រៅនៃរថយន្ដ រចនាឡើងថ្មីសន្លាង មានរូបរាងទាក់ទាញ និងទាន់សម័យ ថាមពលខ្លាំងខ្លា សន្សំ
សំចៃជាមួយម៉ាស៊ីនម៉ាស៊ូតទំហំ ៣.២ បច្ចេកវិទ្យាថ្មី ជំនះគ្រប់ឧបសគ្គ។ ភាពអស្ចារ្យ នៃរថយន្ដ Ford Ranger ដែលមានសមត្ថភាពក្នុងការឆ្លងកាត់ទឹកមានកម្ពស់រហូតដល់ជម្រៅ ៨ សង់ទីម៉ែត្រ សូម្បីតែនៅពេលផ្ទុកទំនិញ
ឬមនុស្សពេញក៏ដោយ ហើយវាអាចធន់នឹងលក្ខខណ្ឌដ៏លំបាកបំផុត។
រថយន្ដស៊េរីថ្មី Ford Ranger ត្រូវបំពាក់ដោយកម្មវិធីសុវត្ថិភាពអេឡិចត្រូនិក (ESP) ដោយប្រើបច្ចេកទេសខ្ពស់
ក្នុងការគ្រប់គ្រងនៅផ្លូវធ្វើដំណើរ និងអាចឱ្យអ្នកបើកបរដឹងពីប្រភេទផ្លូវ តាមរយៈកង់របស់វា។ កម្មវិធីនេះ ដែល
ត្រូវបានប្រើនៅក្នុងការគ្រប់គ្រងសុវត្ថិភាពរបស់រថយន្ដ Ranger មានដូចជា ការគ្រប់គ្រងក្នុងការចុះចំនោទដោយ
ស្វ័យប្រវត្ដិ លោកអ្នកនឹងមានភាពងាយស្រួល និងកាន់តែមានសុវត្ថិភាពខ្ពស់ ការជួយនៅពេលឡើងជម្រាលគ្រប់
គ្រង ការប្រែប្រួលផ្សេងៗ និងកម្មវិធីជួយសម្រាល បន្ឋូរបន្ថយក្នុងស្ថានភាពរអិល។
មិនថាផ្លូវរាបស្មើ ឡើងចុះចំនោទ Ford Ranger អាចសណ្ដោងបានរហូតទៅដល់ ៣៣៥០ គីឡូក្រាម។ តាមការឱ្
យដឹងរបស់ក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា រថយន្ត Ford Ranger ស៊េរីឆ្នាំ២០១២ មានបីម៉ូឌែល មាន
ម៉ូ ឌែល XL, XLT និងម៉ូឌែល Wild Prak ដែលនឹងត្រូវដាក់លក់ក្នុងចន្លោះតម្លៃ ៣៣៥០០-៤២០០០ ដុល្លារ ហើយសម្រាប់ Ford Ranger ស៊េរីថ្មី ស៊េរី ២០១២ ម៉ូឌែល XLT ពណ៌ក្រហម ដែលបាន និងកំពុងដាក់តាំងនៅ Show room នានារបស់ Ford នេះ មានតម្លៃប្រមាណជា ៣៧០០០ ដុល្លារ។
ដើម្បី ស្វែងយល់ឱ្យយល់កាន់ច្បាស់ និងទទួលបានព័ត៌មានកាន់តែលម្អិតរបស់រថយន្ដ Ford Ranger ស៊េរីថ្មី ស៊េរី ២០១២ នាថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០១២ នូវអាគារតាំងបង្ហាញរថយន្ដ Ford តាមបណ្ដោយផ្លូវទៅព្រលានយន្ដហោះ មានធ្វើកម្មវិធី បទបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើប ទាន់សម័យ និងត្រៀមខ្លួនទទួលយកបទពិសោធន៍បើកបរថ្មី ជាមួយរថយន្ដ Ford Ranger ស៊េរីថ្មី ស៊េរី ២០១២៕