
ទូរស័ព្ទ LG
ពាក់ដោយបច្ចេក វិទ្យា LTE របស់ខ្លួនបានឈានដល់ចំនួន៣លានគ្រឿងនៅក្នុងទី
ផ្សារអាមេរិកខាង ជើង កូរ៉េ និងជប៉ុន និងមានគម្រោងលក់ទូរស័ព្ទដៃប្រភេទLTEរបស់ខ្លួនពី១០ទៅ២០ ប្រទេស
ត្រឹមចុងឆ្នាំ២០១២។
លោក Jong-seok park ជាប្រធាន និងជាCEOរបស់ក្រុមហ៊ុនLGផ្នែក Mobile communication បានមានប្រ
សាសន៏ថា ការលក់ដែលឈានដល់ចំនួន៣លានគ្រឿងគឺជាការវិវឌ្ឍគួរឲ្យកត់សម្គាល់មួយដែលជួយឲ្យក្រុមហ៊ុន
LGនំាមុខផ្តាច់គេផ្នែកបច្ចេក វិទ្យាLTE។
ទូរស័ព្ទ LG Optimus True HD LTE 4G មានលក់នៅកម្ពុជាយើងហើយ។ ទូរស័ព្ទនេះគឺជាទូរស័ព្ទដៃLTEដំបូង
គេក្នុងពិភពលោកដែលមានអេក្រង់ប្រភេទHDដែលបានដាក់លក់កាលពីខែវិច្ឆិកាឆ្នាំ២០១១ហើយបានលក់ដាច់
ជាង១លានគ្រឿងក្នុងរយៈពេល១០០ថ្ងៃ ធ្វើឲ្យ LG Optimus LTE ក្លាយជាទូរស័ព្ទដ៏មានប្រជាប្រិយភាពបំផុត
មួយក្នុងទីផ្សារដែលមាន ការប្រកួតប្រជែងខ្លាំងក្នុងឆ្នាំ២០១២នេះ។
ក្រុមហ៊ុនជីហ្គៀដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទLGនៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុនបាននាំចូលនិង
ចែកចាយនូវទូរស័ព្ទបច្ចេកវិទ្យាLTEនេះមកបំពេញនូវតម្រូវការ របស់អតិថិជនដែលគាំទ្រផលិតផលLGដើម្បីឲ្យ
ប្រជាជនកម្ពុជាដើរ ទាន់បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក។
ទូរស័ព្ទLG Optimus True HD LTE 4Gមានអេក្រង់ទំហំ៤,៥អ៊ិញប្រភេទTrue HD IPSដែលមានពណ៌ដូចធម្ម
ជាតិ និងមានCPU១,5 GHz Dual coreជាមួយថាមពលថ្ម1,830 mAh ម៉ាស៊ីនថតទំហំដែលអាចចាប់រូបភាព
បានយ៉ាងច្បាស់ដូចពិតៗ។ ជាមួយកម្មវិធីNFCដែលអាចបញ្ចូនឯកសាររូបភាពឬវីដេអូបានយ៉ាង ឆាប់រហ័សតម្លៃ
របស់វាគឺប្រមាណជា៥៩០ដុល្លារ៕
(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)