UKISS មកបង្អួត Samsung Galaxy S III ដល់កម្ពុជា

Posted by Email:knewdaynews@yahoo.com Friday, June 29, 2012

ព័ត៌មានបច្ចេកវិជ្ជា
ក្រុម​Ukiss
 ក្នុងង​ឱកាស​​សន្និសីទ​​សារព័ត៌​មាន​ប្រកាស​​បើក​កម្មវិធី​ប្រគំ​តន្ត្រី មនុស្ស​ធម៌​​ជួយ​កុមារ
​កំព្រា កាល​ពី​​ព្រឹក​​ថ្ងៃ​ទី 18 មិថុនា 2012 កន្លង​​ទៅ​​នេះ ក្រុម​តារា​ចម្រៀង​​ជា​ក្រុម​ប្រុសៗ​​
វ័យ​ក្មេង​​ស្រស់​​សង្ហារ​​ទាំង 7 ដួង «UKISS» របស់​កូរ៉េ​បាន​​បង្អួត ​SamsungGalaxy S III ដែល​​ជា​ស៊េរី​​ចុង
ក្រោយ​និង​ទំនើប​បំផុតរបស់ ​Samsung ដល់​ប្រទេស​​កម្ពុជា។

តារា​ចម្រៀង​​ដែល​កំពុង​​ល្បីល្បាញ​អម​ដោយ​​ការ​លេង​​ម៉ូដ​សំលៀកបំពាក់ ម៉ូដ​សក់ ហើយ​ក៏​ជាយុវវ័យ​ស្រលាញ់​​បច្ចេកវិទ្យា​ដែល​កំពុង​​តែ​អង្រួន​​បេះដូង​ យុវវ័យ​​នា​ពេល​បច្ចុប្បន្ន​​នេះ បាន​បញ្ជាក់​​ថា​បច្ចេកវិទ្យា​​របស់​ Samsung
មិន​ត្រឹម​តែ​​ក្ដាប់​​យក​​ទីផ្សារ​ Smartphone នៅ​កូរ៉េ​​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បណ្ដា​​ទីផ្សារ​អន្តរ​ជាតិ​​ដទៃ​ទៀតក៏​ Samsung
មាន​ចំណែក​​ទីផ្សារ​ធំ​​ជាង​បណ្ដា​​ដៃ​គូប្រកួត​​ប្រជែង​​លើ​ផ្នែក​បច្ចេកវិទ្យា​​ផងដែរ។ ហើយបច្ចេកវិទ្យា​​ទំនើបៗ​​ចុងក្រោយ
​​សុទ្ធ​តែ​ច្រ​បាច់​​បញ្ចូល Galaxy S III ដូច្នេះ​ត្រកូល ​Galaxy ជំនាន់​ចុង​ក្រោយ​​នេះ​ពិត​ជា​Smartphone ល្អ​បំផុត
​ប្រចាំ​ឆ្នាំ 2012 ​នេះ ដែល​គ្មាន​​ស៊េរី​ណា​អាច​​ប្រៀប​បាន​​ឡើយ។ ទាក់ទិន​​នឹង​ផលិតផល​​ថ្មី ដែល​ទើប​​នឹង​ប្រកាស​​
សម្ពោធ​កាល​ពី​ថ្ងៃ​ទី 14 មិថុនា នៅ​​ដៃគូ​ចែក​ចាយបន្ត KLD លោក​ (Gwihan Lee) ហ្គី ហាន់លី នាយកក្រុម
ហ៊ុន​ Samsung Electronics ថៃ​ប្រចាំកម្ពុជា បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​​របស់ ​Galaxy S III ថាគិត​តាំង​​ពី
​ថ្ងៃ​ប្រកាស​​ចេញ​លក់​លើ​​ទីផ្សារ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី 3 ឧសភា កន្លង​ទៅមក​​ដល់​ថ្ងៃ​បើក​សម្ពោធ​នៅ​កម្ពុជា​នេះ
តួលេខ​​កុម្ម៉ង់​​ទិញ​ក្នុង​ស្រុក​មាន​ចំនួន ចន្លោះ​ពី 3ទៅ 5 ពាន់​គ្រឿង ខណៈ​​ដែល​ដែល​ការ​បញ្ជា​​ទិញ​ជា​អន្តរជាតិ
​ពី​បណ្ដា​ប្រទេស​​​ចំនួន145 មាន​រហូត​ដល់ 9 លាន​គ្រឿង។

ថ្នាក់​ដឹកនាំ​រូប​​នេះ​បន្ត​​ថា​ឆន្ទៈ​ Samsung បេ្តជ្ញា​ថា​​នឹង​ខិតខំ​ប្រឹងប្រែងអភិវឌ្ឍ​ឈាន​​ឡើង​ថែម​មួយ​​កម្រិត​ទៀត​លើ​
គំនិត ​ច្នៃ​ប្រឌិត​​ដែល​ខ្លួន​​កំពុង​មាន​ដើម្បី​ឲ្យ​អតិថិជន​​របស់​ខ្លួន​ទាំង​ អស់​​អាច​ទាញ​​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​​ជំនាន់ក្រោយៗ​ក្នុង​គោល​បំណង​ រំកិល​​​ខ្លួន​​​ទទួល​​យក​​​ជោគជ័យ​​មួយ​​កម្រិត​ទៀត។

ទូរស័ព្ទ Samsung Smartphone ទទួលបាន​ចំណាត់​ថ្នាក់​លេខ1 លើពិភពលោក​ក្នុងឆ្នាំ 2011​ និងថ្មីៗ​នេះ​ទទួល
​​បាន​ចំណាត់​​លេខ1 នៅ​កម្ពុជា​​កាលពីខែ ​មិនា ឆ្នាំ ២០១២​ យោងតាម​តួរលេស GFK៕

(អត្ថបទដកស្រង់ចេញពីទស្សនាវដ្តីទូរស័ព្ទ)

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post