Written by ភ្នំពេញដេលីញូវ | |
Tuesday, 12 June 2012 01:17 | |
![]() កុំព្យូទ័រថេប្លេតជំនាន់ដំបូងរបស់អេផល (Apple) មានបំពាក់អង្គចងចាំ ១៦GB រួមជាមួយផត ចំនួន ២ សម្រាប់តភ្ជាប់ ទៅកុំព្យូទ័រ កំពុងត្រូវបានដាក់លក់នៅលើ eBay ដោយមានតម្លៃថ្លៃ ជា iPad 2012 ដល់ទៅ ២០ដង។ យោងតាមអ្នកលក់ នេះគឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សាកល្បងដែលមិនងាយ ត្រូវបានលេចឮព័ត៌មានទៅខាងក្រៅ។ Apple ធ្លាប់មានបំណងបញ្ចេញផលិតផលនេះទៅក្នុង ទីផ្សារ ប៉ុន្ដែចុងក្រោយគេក៏បានបំបាត់ចោលផតមួយនៅខាងឆ្វេងរបស់ម៉ាស៊ីន។ ក្រៅពីហាតវែរ "ប្លែកពីគេ" iPad នេះក៏ដំណើរការដោយសហ្វវែរ SwitchBoard ដើម្បីអោយ ក្រុមអ្នកឯកទេសរបស់ Apple អាចពិនិត្យគុណភាពរបស់ហាតវែរ។ ប៉ុន្ដែ អេក្រង់ថាចស្គ្រីន របស់វាមិនមានដំណើរការនោះទេ។ អតិថិជនអាចដេញថ្លៃផលិតផលនេះដោយចាប់ផ្ដើមពី ៤.៨០០ដុល្លារ(ប្រសិនចង់ទិញយកតែម្ដង អ្នកនឹងត្រូវចំណាយ ១០.០០០ដុល្លារ)។ រហូតមក ដល់ពេលនេះ មានការបញ្ជាទិញចំនួន ១៩ ហើយបច្ចុប្បន្ន តម្លៃរបស់វាបានកើនដល់ ១០.០០០ ដុល្លារ។ គួររំឭកថា Apple បានឧទ្ទេសនាមកុំព្យូទ័រថេប្លេតដំបូង កាលពីឆ្នាំ ២០១០ ដែលម៉ាស៊ីននេះ មានផតបញ្ចូលភ្លើងតែមួយគត់នៅក្បែរអុបឡ័រខាងក្រៅ៕ |
ម៉ូដែល iPad ពិសេស មានផតបញ្ចូលភ្លើងពីរ តម្លៃមួយម៉ឺនដុល្លារ
Posted by
Email:knewdaynews@yahoo.com
Saturday, June 30, 2012
Powered by Blogger.