Written by ភ្នំពេញដេលីញូវ | |
Friday, 08 June 2012 07:25 | |
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២ Nokia បានដាក់សម្ពោធស្មាតហ្វូន វង់ត្រកូល Asha អេក្រង់ Touch ប្រកប ដោយតំលៃដ៏សក្តិសមបំផុតចំនួន បីម៉ូដែលទៀតនៅឯទីក្រុងបាងកកនៃប្រទេសថៃ។ ស្មាតហ្វូនទាំងនោះរួមមាន Nokia Asha 305 (ស៊ីម ២), Nokia Asha 306 និង Nokia Asha 311។ ស្មាតហ្វូនត្រកូល Asha ទាំងនេះ មាន User Interface ថ្មី និងមានលក្ខណៈសាមញ្ញ ត្រូវបានផលិតឡើង សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ទាំងឡាយណាដែលចង់ប្រើប្រាស់អ៊ិនធឺណិត (Data) ច្រើនដោយចំណាយអស់ថវិកា តិច។ អ្នកប្រើប្រាស់អាចទទួលបានប្រយោជន៍ដ៏ច្រើនពី Nokia Browser 2.0 បច្ចេកវិទ្យា Cloud កំណែប្រែថ្មីពី Nokia មានសមត្ថភាពបង្រួមទំហំទិន្នន័យបានរហូតដល់ទៅ៩០% ជាកត្តាជម្រុញឲ្យអ៊ិនធឺណិតដើរលឿនហើយគិតថ្លៃ កម្រិតទាបថែមទៀត។ ការប្រើប្រាស់បច្ចេកវិទ្យា Cloud នេះ ញ៉ាំងឲ្យអ៊ិនធឺណិតនៃ Nokia Asha 305, 306 និង 311 ដើរលឿនជាងអ៊ិនធឺណិតនៃទូរស័ព្ទដទៃដែលមានតំលៃប្រហាក់ប្រហែលគ្នាពី ២-៣ដង! ក្រៅពីភ្ជាប់ទំនាក់ទំនងតាមរយៈបណ្តាញសង្គមជាមួយមិត្តភក្រ្តនិងក្រុមគ្រួសារ, ម្ចាស់ស្មាតហ្វូន Nokia Asha 305, 306 និង 311 អាចអានព័ត៌មានជាភាសាខ្មែរនៅគ្រប់គេហទំព័រដែលប្រើប្រាស់ខ្មែរយូនីកូដ, និងដោនឡូដកម្មវិធី ផ្សេងៗមកដាក់ក្នុងទូរស័ព្ទទៀតផង ដូចជាបទចម្រៀង វីដេអូ ឬរូបភាពផ្សេងៗ ដែលគួរឲ្យចាប់អារម្មណ៍នៅ ក្នុងពិភព អ៊ិនធឺណិត។ ចំណែកឯនៅក្នុង Nokia Store វិញ អ្នកប្រើប្រាស់អាចរីករាយដោនឡូដ ដ៏សម្បូរបែបចំនួនរាប់ពាន់រាប់ ម៉ឺនកម្មវិធី ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។ លើសពីនេះ Nokia Asha 305, 306 និង 311 មានផ្តល់ជូននូវហ្គែម EA ដោយឥតគិតថ្លៃចំនួន ៤០ ហ្គែមថែមទៀត។ អ្នកប្រើប្រាស់អាចលេងហ្គែមទាំងនោះ ដោយចូលទៅដោនឡូដពី Nokia Store យកមកទុកក្នុង ទូរស័ព្ទទុកជា រៀងរហូត។ ហ្គែមទាំង ៤០ នោះ រាប់បញ្ចូលទាំង Tetris, Bejeweled, Need for Speed: The Run and FIFA 2012 ផង។ ដោយឡែកចំពោះ Nokia Asha 311 វិញ មានហ្គែម Angry Bird បញ្ចូលរួចជាស្រេច ហើយអាចលេងបានដល់ កម្រិតទី ១៥។ Nokia Asha 305 ជាស្មាតហ្វូន Touch Screen ស៊ីមពីរ ប្តូរស៊ីមដោយពុំចាំបាច់បិទទូរស័ព្ទ មានអេក្រង់ទំហំ 3 អ៊ិញ ម៉ាស៊ីនថត 2 មេហ្កាពិកសែល។ Nokia Asha 306 មានលក្ខណៈស្រដៀងគ្នាទៅនឹង Nokia Asha 305 ដែរ តែវាជា ស្មាតហ្វូនស៊ីមមួយ និងមាន Wifi។ ចំណែកឯ Nokia Asha 311 វិញគឺជាទូរស័ព្ទស៊ីមមួយ, អ៊ិនធឺណិត 3.5G, មាន អង្គគណនា 1GHz និងមានម៉ាស៊ីនថត 3.2 មេហ្គាពិកសែល។ យោងតាមតំណាងនៃទីស្នាក់ការ Nokia ប្រចាំនៅកម្ពុជា ស្មាតហ្វូន Nokia Asha 305 ស៊ីមពីរនឹងត្រូវដាក់ លក់នៅលើទីផ្សារនៅពាក់កណ្តាលខែកក្កដាខាងមុខនេះក្នុងតំលៃ ៨៩ ដុល្លាសហរដ្ឋ។ រីឯស្មាតហ្វូន Nokia Asha 311 នឹងមានដាក់លក់នៅចុងខែកក្កដា ក្នុងតំលៃ ១២៥ ដុល្លាសហរដ្ឋ។ Comments () |
បើកប្រអប់ទូរសព្ទ័ Nokia 808 PureView |
Written by ភ្នំពេញដេលីញូវ | |
Friday, 08 June 2012 02:24 | |
![]() ![]() ![]() ទូរសព្ទ័ឆ្លាតរបស់ក្រុមហ៊ុនណូគៀ សេរី Nokia 808 PureViewនឹង ចេញលក់ នៅខែមិថុនានេះហើយ។ វាមានលក្ខណះពិសេស ត្រង់មានកាមេរ៉ាថតទំហំ៤១មេហ្គាភិចសែល។អេក្រង់របស់វាមានទំហំ៤អ៊ីង nHD 360 x 640 pixelនឹង1,3 GHz, RAM 512 MB,។ |