ស្រោមដាំពេជ្រ
ថ្ងៃច័ន្ទ ទី២ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១១:៤៩ ក្រុង​ញូវយ៉ក : បន្ទាប់ពី​ចំណាយ​ពេល​១៦​ខែ​ក្នុង​ការ​ច្នៃម៉ូដ អានីតា ម៉ៃតាន ដែល​
បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ត្បូង Al-Gems បាន​បញ្ចេញ​នូវ​ស្រោម​ទូរស័ព្ទ​រូប​នាគ និង​ពីង
ពាង​ដាំ​ពេជ្រ​រាប់​រយ​គ្រាប់​ហើយ​អាច​ពាក់​ក​ធ្វើ​ជា​បន្តោង​បាន។


ដោយ​យក​គោល​គំនិត​ស្នេហា​ធម្មជាតិ អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​បាន​ប្រើប្រាស់​ត្បូង​ទទឹម ពេជ្រ កណ្ដៀង មរកត និង​ត្បូ
ង​ដទៃ​ទៀត ​ដើម្បី​ច្នៃ​ចេញ​ជា​ស្រោម​ទូរស័ព្ទ​ដៃ​តម្លៃ​៨៨​ម៉ឺន​ដុល្លារ បន្ទាប់ពី​នាង​បាន​ច្នៃ​ម៉ូដ​ប៊ិច​ដាំ​ពេជ្រ​ដែល​មាន​
តម្លៃ​១​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១០​កន្លង​មក។


ដោយ ​សារ​ឆ្នាំ​នេះ​ជា​ឆ្នាំ​រោង នាង​ក៏​បាន​សម្រេច​ជ្រើសរើស​រូប​សត្វ​នាគ​ដែល​តំណាង​ឲ្យ​ភាព​រីក​ចម្រើន​នៃ​ ជីវិត​ក្នុង​ពិភពលោក។ វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាស​ទឹក​៨ នឹង​ដាំ​ត្បូង​២២០០​គ្រាប់ ដែល​ត្រូវ​បាន​តម្រៀប​គ្នា​ចេញ​ជា​លេខ​សំណាង​តាម​ក្បួន​ចិនសែ។

ចំពោះ ​សម្បក​ទូរស័ព្ទ​រូប​ពីងពាង​វិញ នាង​អះអាង​ថា វា​តំណាង​ឲ្យ​សាមគ្គីភាព​សេចក្ដី​ឧស្សាហ៍​ព្យាយាម និង​ភាព​ច្នៃ​ប្រឌិត។ វា​ត្រូវ​បាន​ធ្វើ​ពី​មាស​ទឹក​៨​ដូច​គ្នា នឹង​ដាំ​ត្បូង​ចំនួន​២៨០០​គ្រាប់​។

សម្បក​ទូរស័ព្ទ​ដ៏​ថ្លៃ​កប់​ពពក​នេះ​នឹង​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​នៅ​ខែ​សីហា ឆ្នាំ​២០១២​ខាង​មុខ​នេះ៕
(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Thu
05th
24°C 34°C
SSW
4 mph
Fri
06th
24°C 33°C
SW
9 mph
Sat
07th
24°C 31°C
SSW
7 mph

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post