៣ចំណុចដែលធ្វើឲ្យGalaxy SIII​ស៊ី​ដាច់​គេ

Posted by Email:knewdaynews@yahoo.com Wednesday, July 4, 2012



SamsungGalaxySIII​
ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១១:២៨ ទូរស័ព្ទ​ដៃ Samsung Galaxy SIII ដែល​ទើប​នឹង​ចេញ​លក់​​លើ​ទីផ្សារ​កាល​ពី​ថ្មីៗ ត្រូវ​បាន​ក្រុម​អ្នក​វាយ​តម្លៃ​ទូរ
ស័ព្ទ​ស្មាតហ្វូន លើក​មេដៃ​ពីរ​អបអរ បន្ទាប់ពី​មាន​អ្នក​កុម្ម៉ង់​ទិញ​មុន​រហូត​ដល់​ទៅ​១០​លាន​នាក់​។

ទូរស័ព្ទ​ដែល​មាន​អេក្រង់​ធំ​ ៤,៨​អ៊ីញ​មួយ​នេះ​មាន​លក្ខណៈ​សម្បត្តិ​៣​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ពេញ​ចិត្ត​បំផុត។

យោង ​តាម​ក្រុមហ៊ុន ទូរស័ព្ទ Galaxy SIII ​នេះ​គឺ​យក​គោលការណ៍ «ធម្មជាតិ» ក្នុង​ការ​រចនា។ ក្រៅពី​អេក្រង់​
មាន​រូបភាព​ធម្មជាតិទូរស័ព្ទ​ក៏​អាច​ស្ដាប់​សំឡេង​និង​ឆ្លើយ​តប​ទៅ​នឹង​ចលនា​កែវ​ភ្នែក​របស់​ម្ចាស់​វា​ផង​ដែរ។​ពោល
​គឺ​ពន្លឺ​អេក្រង់​នឹង​មិន​ងងឹត​ទេ នៅ​ពេល​ដែល​ភ្នែក​អ្នក​សម្លឹង​ចំ​ទូរស័ព្ទ។

លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ វា​មាន​ទម្ងន់​ត្រឹម​តែ ១៣៣​ក្រាមពោ​ល​គឺ​ស្រាល​ជាង​ទូរស័ព្ទ​ស្មាត​ហ្វូន​ដទៃបើ​ទោះ
​ជា​គម្រប​ថ្ម​ត្រូវ​បាន​ផលិត​ដោយ​វត្ថុធាតុ​ប៉ូលី​កាបូណាត ដែល​អាច​បើក-បិទ និង​ដោះ​ថ្ម​ចេញ​បាន​ក្ដី។

ចំណុច​ពិសេស​មួយ​ទៀត​គឺ​ អ្នក​ប្រើប្រាស់​អាច​ស្ដុក​ទិន្នន័យ និង​វីដេអូ​រាប់ពាន់​រឿង​ ខណៈ​ដែល​អង្គ​ចងចាំ​របស់​
វា​អាច​ប្ដូរ​ពី​៦៤​ជីហ្គាបៃ រហូត​ដល់​១២៨​ជីហ្គាបៃ​ឯណោះ៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post