ទូរស័ព្ទ Ipone5
ទាក់ទងនឹងពាក្យអាចាមរាម​ដែលនិយាយពីIphoneជំនាន់​ក្រោយ នោះ។មានព័ត៌មានមួយបានរាយការណ៍ឲ្យដឹង
ថា Iphone 5 នឹងចេញលក់នៅលើទីផ្សារ នាថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០១២​ខាងមុខនេះហើយ ។ គេហទំព័រប្រទេស
បារាំងមួយ បានរាយការណ៍ទាក់ទងនឹងព័ត៌មានផ្សេងៗ ពីរោងចក្រផលិតទូរស័ព្ទ នេះ នៅប្រទេសចិន ។

ផ្អែកតាម App4phone.fr បានឲ្យដឹងថា ក្រុមហ៊ុន​Apple បានប្រកាសថា ថ្ងៃទី ២១ កញ្ញា គឺជាថ្ងៃដ៏ជោគជ័យ
សម្រាប់ Iphone 4S ។ បន្ថែមពីលើនោះ ប្លុកនោះ ក៏បានកត់សម្គាល់ថា Iphone ជំនាន់ក្រោយនោះ នឹងមានរូប
រាងតូចជាង  ព្រមទាំងមានអេក្រង់ដ៏គួរឲ្យទាក់ទាញ ជាមួយប្រវែង 3.75 អ៊ិញ ​ហើយPort សម្រាប់ប្រើកាស នឹង
ប្តូរទៅជ្រុងខាងក្រោម ផ្នែកខាងឆ្វេង ។ ដូច្នេះ ប្រិយមិត្ត ដែលនិយមទូរស័ព្ទទំនើបនេះ រង់ចាំមើលថា តើ Iphone
ជំនាន់ថ្មី នឹងមានភាពអស្ចារ្យ យ៉ាងណា?

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post