www.tcnewscambodia.com  Jul-23-2012
ភ្នំពេញ: ​ភាព​ប្រណីត ភាពលេច​ធ្លោ ភាពទំនើប​ទាន់សម័យ និង​ភាពល្អ​ឥតខ្ចោះ នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​
ដែលមាន​ល្បឿន​លឿន​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ មាន​រាង​ជ្រុង ស្តើង​ស្អាត​ហ៊ុម​ព័ទ្ធ​ដោយ​លោហធាតុ​ដែលមាន​ភាពរឹងមាំ
ជាមួយ​អេក្រង់​ពណ៌​ម៉ដ្ឋស្អាត ច្បាស់​បែប​ធម្មជាតិ ដែល​លោកអ្នក​ទន្ទឹងរង់ចាំបានមក​ដល់​ហើយនោះ​គឺ
LG Optimus 4X HD​។

                                     

LG Optimus 4X HD ជា​ទូរស័ព្ទ​ដែល​អាច​អាន សរសេរ និង បើក​មើល​វែបសាយ​អក្សរ​ខ្មែរ​បាន 100%​។ ដូច្នេះ​ការអាន​
ព័ត៌មាន​តាម​វែបសាយ​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន​នានា​ពិតជា​ងាយស្រួល​។ ទូរស័ព្ទ​ដែលមាន​សមត្ថភាព​បែប​នេះ
គឺ​មានតែ​ទូរស័ព្ទ​ម៉ាក LG ប្រភេទ Optimus ប៉ុណ្ណោះ​។

LG Optimus 4X HD បំពាក់​ដោយ Tegra 3 Chipset ដែល​ប្រើ​បច្ចេកវិទ្យា 4-PLUS-1TM ដែលមាន​អង្គ​ប្រតិបត្តិការ
​ទំហំ 1.5GHz ចំនួន 4​គ្រាប់ ហើយ 500mHz 1 ​គ្រាប់​ទៀត​សម្រាប់​សន្សំ​ថ្ម​ពេល​ប្រើ​តិច និងមាន RAM ទំហំ 1GB មាន​
ល្បឿន​ដ៏​លឿន របស់​ក្រុមហ៊ុន nVidia ដែលជា​ក្រុមហ៊ុន​ផលិត VGA card របស់​កុំព្យូទ័រ ឯកទេស​ខាង VGA សម្រាប់​
ហ្គេម 3D​។ ម្យ៉ាងទៀត Tegra 3 នេះ​មាន​អង្គប្រតិបត្តិការ​ក្រាហ្វិក (GPU) ដល់​ទៅ 12​គ្រាប់ ធ្វើឲ្យ​ល្បឿន ចលនា
និងរូប​នៃ​ហ្គេម HD 3D កាន់តែ​លឿន រអិល និង ម៉ដ្ឋ​ស្អាត​ជាង​អ្វីដែល​លោកអ្នក​ធ្លាប់​ឃើញ និង​បាន​ប្រើ​ពីមុនមក​។​

ក្រៅពី​ល្បឿន​ដ៏​លឿន LG Optimus 4X HD មាន​អេក្រង់​ទំហំ​ធំ 4.7​អ៊ី​ញ ហើយ​មាន resolution ដល់​ទៅ 720p HD
(1280x720) និង ប្រើ​បច្ចេកវិទ្យា TrueHD IPS ដែលជា​បច្ចេកវិទ្យា​អេក្រង់​ចុងក្រោយ​របស់​ក្រុមហ៊ុន LG
អេ​ឡិច​ត្រូ​និ​ច​។ អេក្រង់​ប្រភេទ IPS មាន​ពណ៌​រស់​រវើក ស្រស់ស្អាត​ដូច​ធម្មជាតិ​ពិតៗ និងមាន​ពន្លឺ​ភ្លឺ​ច្បាស់​ជាង
​អេក្រង់​ធម្មតា និង​អាច​មើលឃើញ​រូបភាព​យ៉ាងច្បាស់​បាន​គ្រប់​ទិស មិន​ថា​ពីឆ្វេង ពីស្ដាំ ពីលើ ឬពីក្រោម
ដែល​អ្នកឯកទេស​ផ្នែក​អេក្រង់​ទូរស័ព្ទ និងទូរទស្សន៍​ទទួលស្គាល់ និងកោតសរសើរ​មិន​ដាច់​ពី​មាត់​។
LG Optimus 4X HD មាន​ទំហំ​ថ្ម​ធំ 2,150mAh បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្ម​ថ្មី​របស់ LG គឺ SiO+ ដែល​ជួយ​បង្កើន
​ថាមពល​ថ្ម​ឲ្យប្រើ​បានយូរ​ជាង​មុន ដោយ​រក្សា​ទំហំ​ដ៏​ស្ដើង​នៃ​ថ្ម​។

​ជាមួយ LG QuickMemoTM ដែលមាន​ក្នុង LG Optimus 4X HD លោកអ្នក​អាច​ថតរូប​អេក្រង់ (Screenshot) ដែល​
បង្ហាញ​នៅលើ​អេក្រង់ រួច​សរសេរ​ឬគូស​ចំណាំ​ដោយ​ដៃ​ឬ​ប៊ិច ហើយ​ចែករំលែក​តាម​តម្រូវការ ដូចជា​តាម
Facebook, SMS, WhatsApp ឬ Email​។ LG Optimus 4X HD ក៏មាន​បន្ថែម​បច្ចេកវិទ្យា​វីដេអូ​ដ៏​ទំនើប​មួយទៀត​គឺ
Media PlexTM ដែលមាន​លក្ខណ​:​ពិសេស​ដូចជា Preview វីដេអូ​ផ្សេងៗ Zoom វីដេអូ កំណត់​ល្បឿន​វីដេអូ និង
Fingertip Seek ពេល​វីដេអូ​កំពុង​ចាក់​ផងដែរ​។

LG Optimus 4X HD មាន​កាមេរ៉ា​ទំហំ 8MP អង្គ​ចងចាំ​ជាប់​ម៉ាស៊ីន​ទំហំ 16GB និង​អាច​បន្ថែម​អង្គ​ចងចាំ​ក្រៅ​បាន​
រហូតដល់ 64GB ដំណើរការ​ដោយ​ប្រព័ន្ធ Android 4.0 (Ice Cream Sandwich) ដែល​អាច​ចូលទៅ​ទា​ញយ​កម្មវិធី និង
​ហ្គេម​រហូត​ជាង 600000៕​
 

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post