Samsung Tablet ប្រើ Windows 8 RT

Posted by Email:knewdaynews@yahoo.com Saturday, July 14, 2012


Thursday, 12 July 2012 03:48
Samsung បញ្ចេញលក់ Tablet ប្រើ​ ប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8 RT ។
តាមប្រភពព័ត៌មាន Bloomberg ថ្មីៗ នេះអោយដឹងថា Tablet ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 8 RT នៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Samsung កូរ៉េខាងត្បូងបានឲ្យដឹងថា គំរោងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Windows 8 RT និងបញ្ចេញលក់នៅចុងឆ្នាំក្នុងខែតុលា ក្រោយពេល Windows 8 ចេញលក់ជាផ្លូវការ។
ព័ត៌មានជាក់ស្តែងពីផលិតផលនេះមានតិច ប៉ុន្តែបើតាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា Samsung នឹង ប្រើប្រាស់ CPU Qualcomm Snapdragon។ ពេលវេលាចេញលក់ជាផ្លូវការ ប្រហែលជាក្នុងខែតុលាឆ្នាំនេះ។
Windows RT ជាជំនាន់ដំបូងក្នុងចំនោមស៊េរីប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ដែលប្រើនៅលើ CPU ARM។ នេះគឺជាប្រភេទ Chip ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងបណ្តាផលិតផលទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS, Android, Windows Phone, Tablet ហើយក៏មានLaptop មួយចំនួនផងដែរ។

នេះជា​ម៉ាស៊ីន​ថែប្លីកប្រើWindows 8 R(TWritten by ភ្នំពេញដេលីញូវ)

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post