កំពូលTablet គឺ Samsung Galaxy Tab2 បាន​មក​ដល់​ហើយ

Posted by Email:knewdaynews@yahoo.com Thursday, August 2, 2012

Samsung Galaxy Tab2
រាជ​ធានី​ភ្នំពេញ​​៖​បណ្ដុំ​បច្ចេក​វិទ្យាចុង​ក្រោយការកម្សាន្តឥត​ដែន​កំណត់​និង​មុខងារ​ប្រើ​ប្រាស់​ដូចទូរស័ព្ទតាមរយៈការ
ដាក់​ស៊ីម និងហៅទូរស័ព្ទចេញបាន​ដែលមានក្នុង Tablet ជំនាន់​ចុង​ក្រោយ​របស់​​ Samsung​ គឺ​Galaxy Tab2​ចំនួន
២​ម៉ូដែល​បានមក​ដល់ទីផ្សារ​កម្ពុជា​ហើយ​​កាលពីសប្ដាហ៍កន្លង​ទៅនេះ​ ។​ ត្រកូល Galaxy​ ទាំង២ម៉ូដែលនេះ​មាន
Galaxy Tab 2 7.0 និង10.1 ។

លោក​ហ្គី​ ហាន​លី ​អគ្គនាយក​សាខា​នៃក្រុម​ហ៊ុន​​ Thai​ Samsung​ Electronics​ ប្រចាំ​នៅ​កម្ពុជា​​បាន​លើក​ឡើង​ថា​
«ចំណុច​ខ្លាំង​របស់ ​Galaxy Tab2_7.0 ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជាយើងនេះ​ គឺមិនត្រឹមតែ​មុខងារ​ Tablet
ប៉ុណ្ណោះ​ទេ​ ប៉ុន្តែមុខ​ងារ​ Smartphone​ បូក​រួម​ទាំង​លទ្ធភាព​ដាក់ស៊ីម​​ហៅទូរស័ព្ទ​ចេញ​​ចូល​ក៏​ត្រូវ​បាន​បំពាក់​បន្ថែម
​ដែរ​ នេះជាបចេ្ចក​វិទ្យា​មាន​​តែមួយគត់ពី​ Samsung​ ដែល​មាន​នៅ​កម្ពុជា​​ ។​ បច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ​​អេក្រង់​កាន់
​តែ​ធំ​ ការកម្សាន្ត​កាន់តែ​សម្បូរ​បែប​ ផ្សារ​ភ្ជាប់​ខ្លួន​ជា​មួយ​​នឹង​​បណ្ដាញទំនាក់​ទំនង​សង្គម​ដែល​មានស្រាប់ក្នុងម៉ាស៊ីន
​តាមរយៈ​បច្ចេក​វិទ្យា wi-Fi ​និង3Gបាន​គ្រប់ពេល​វេលា» ។

លោកហ្គី​ ហាន​លី​មានប្រសាសន៍​បន្ថែម​ថា​ «ដោយ​មើលឃើញ​ពីការរីក​ចម្រើន​ទីផ្សារ​ Tablet នៅកម្ពុជា​​ក្រៅពីការ​
ផ្ដល់ជូន​នូវ​ជម្រើស​​កាន់តែ​​ច្រើន​​ បច្ចេក​វិទ្យាកាន់​តែ​អស្ចារ្យ ​Samsung ក៏បានផ្ដល​់ជូន​តម្លៃ​កាន់​តែ​ប្រសើរ​»។
លក្ខណៈ​សម្បត្តិ​របស់ Galaxy Tab​ 2 ទាំង​ពីរ​​នោះប្រហាក់​ប្រហែល​គ្នា​ ដូចជាដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​
Android​ Ice​ Cream Sandwich 4.0 ល្បឿន​អង្គចង​ចាំ​ប្រភេទ​​ Dual Core​ ទំហំ​​ 1GHz​​ មានកាមេរ៉ា​មុខក្រោយ
​ចំនួន ​២​ ខណៈដែលខាង​ក្រោយ​​ទំហំ​​​ 3MP​ ​អាច​ផ្ដិត​យក​​ទាំង​រូបភាព​ និងសកម្មភាព​បានយ៉ាង​ល្អ​។​ក្រៅ​ពី​នេះ​អតិ
ថិជន​ទាំងអស់​អាចរីក​រាយ​តាម​រយៈ​ការ​​ទាញ​យកកម្មវិ​ធី​ដែល​មាន​ក្នុង​Android​ Marketរហូតដល់​ទៅ​ជាង​​៦០​ម៉ឺន
​កម្ម​វិធី​ ។​ ​​ប៉ុន្តែ​អ្វីដែល​ខុសគ្នា​រវាង​ Tab​ 2_7.0​ និង​ 10.1 ត្រង់ថា​ Galaxy Tab 2_7.0​ អេក្រង់​៧​អីុ​ញ មាន​មុខ
ងារ​ហៅទូរស័ព្ទ​ចេញ​ចូល​ដូច​ទូរ​ស័ព្ទ​ទូទៅ​​បាន​ ។

គួរ ​បញ្ជាក់​ថា «​កាល​​ពី​ឆ្នាំ​​២០១១​​កន្លង​​ទៅ​​​​​ថ្មី​​ៗ​នេះ​​​ Sumsung ​​បាន​ក្តាប់​​ចំណែក​ទី​ផ្សារ​​លេខ​​១​ស្ទួន​​លើ​​បច្ចេក​វិទ្យា​​
ទូរ​ ទស្សន៍​​(​​៦​​ឆ្នាំ​​ជាប់​ៗ​គ្នា​) ​និង​ទូរ​ស័ព្ទ​ Smartphone (​​ក្នុង​ឆ្នាំ​​​២០១១) លើ​ពិ​ភព​លោក​​ ជា​ពិសេស​​នៅកម្ពុជា​
Samsung Smartphone​ ទទួល​បាន​​ចំណាត់​ថ្នាក់​​លេខ​​១​តាំង​​ពី​ខែ​មីនា ​និង​លេខ​១​ចំពោះទូរ​ទស​្សន៍​ ​Plasma,
Smart TV, LED TV នៅ​កម្ពុជា​នេះ​​បើយោង​តាម​តួ​លេខ​​ស្រាវ​ជ្រាវ​​ពី​ GFK»​។ យោង​តាម​​តួ​លេខ​​ដែល​បានចេញ​​
ផ្សាយ ​ក្នុង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ថ្មី​ ៗនេះ ​ក្រុម​ហ៊ុន​​ទទួល​បាន​​ប្រាក់​ចំណេញ​​ប្រចាំ​ត្រី​មាស​​ខ្ព​ស់​បំផុត​​រហូត ​ដល់​​៥,៦​​​
ពាន់​លាន​​ដុល្លារ​​ ដែល​ជា​​ក្រុម​​ហ៊ុន​អេឡិច​ត្រូ​និក​​​ឈាន​មុខ​​គេ​លើ​ពិ​ភព​លោក​ដែល​ខ្លាំង ៕

(អត្ថបទដកស្រង់ពីកាសែតកោះសន្តិភាព)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Thu
02nd
24°C 31°C
WSW
10 mph
Fri
03rd
23°C 33°C
WSW
10 mph
Sat
04th
24°C 35°C
WSW
10 mph

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post