Facebook Phone នឹងចេញ​លក់​ក្នុង​ឆ្នាំ​២០១៣

Posted by Email:knewdaynews@yahoo.com Saturday, August 11, 2012

ទូរស័ព្ទFacebook Phone
បើតាម Bloomberg West ដែលបាន​ចុះផ្សាយ​នៅលើ Twitter ថា ក្រុមហ៊ុន Facebook និង HTC បាន​សហការ
គ្នា​ម្ដងទៀត ទៅលើ​ការផលិត​នូវ Facebook Phone ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Android OS។

ប្រភព​ដដែល​បាន​បន្តទៀតថា Faceook phone ថ្មី​នេះ នឹងត្រូវ​បង្ហាញ​វត្ត​មាននៅ​ពាក់កណ្ដាល​ឆ្នាំ២០១៣ ខាងមុខ
។ បើទោះជា​យ៉ាងនេះ​ក្ដី ក៏​គេ​នៅ​មិន​ប្រាកដថា​ព័ត៌មាន​នេះ អាចជា​ការពិត ឬមួយ​យ៉ាង​នោះទេព្រោះថា នៅមុននេះ
ក៏មាន​ព័ត៌មាន​ស្រដៀង​នេះ ចុះផ្សាយ​ជាច្រើន ហើយ​សុទ្ធសឹងតែ​ជា​ប្រភព​ដែល​ច្បាស់ការ ប៉ុន្តែនៅ​ទីបំផុត​វា​គ្រាន់តែ
​ជា​ពាក្យ​ច​ចាម​អារាម​ដដែល។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន Facebook និង HTC បានធ្វើការ​សហការគ្នា​ទៅលើ​ស្មា​ត​ហ្វូ​ន​មួយ ដែលមាន​ឈ្មោះថា HTC
ChaCha ដែល​ត្រូវ​បានដាក់​បង្ហាញ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១១ ហើយ​បាន​ចេញលក់​នៅក្នុង​ខែមិថុនា ឆ្នាំ​ដដែល៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post