Sony-Xperia-T
នៅពេលថ្មីៗនេះក្រុមហ៊ុនSonyបានប្រកាសថាទូរស័ព្ទដៃ​​ប្រភេទ Sony Xperia LT 30i Mint មិនទាន់​ចេញ​បង្ហាញ
ខ្លួន​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ វា​បាន បង្ហាញខ្លួន​នៅក្នុង​បណ្តា​ព័ត៌មាន​នានា ជាច្រើនលើក​ច្រើនសារ។ខណៈដែល
​ទូរស័ព្ទដៃ​ប្រភេទ Sony Xperia LT 30i Mint មិនទាន់​ចេញ​ជា​ផ្លូវការ​នោះទូរស័ព្ទ​មួយ​នេះត្រូវបាន​បញ្ចូល​ទៅ​គណៈ
កម្មការ​ត្រួតពិនិត្យ DLNA ដែល ជា​ក្រុម​ត្រួតពិនិត្យ​ទូរស័ព្ទ​ប្រចាំ​ក្រុមហ៊ុន Sony ដើម្បី​ទទួលបាន​ឈ្មោះ​ជា​ផ្លូវការនៃ
​ទូរស័ព្ទ​មួយ​នេះ។

យោងតាម​គេហទំព័រ DLNA ទូរស័ព្ទ Sony Xperia LT 30i Mint ត្រូវបាន​គេ​ប្រ​សិ​ទ្ឋ​នាម​ថា Sony Xperia T។ ទូរ
ស័ព្ទដៃ​ប្រភេទ​ថ្មី​នេះ មាន​អេក្រង់​ទំហំ ៤.៣ អ៊ី​ញ អាច​បង្ហាញ​រូបភាព​ក្នុង​កំរិត​ច្បាស់ 720p មាន dual-core Krait
processor  ល្បឿន 1.5GHz  និង​មាន​កាមេរ៉ា​ទំហំ ១៣ ម៉េ​ហ្គា​ភិ​ច​សេល។ ទូរស័ព្ទដៃ Sony Xperia T ជា​ស៊េរី​ទូរ
ស័ព្ទ​ក្រោយ​ទូរស័ព្ទ S ដែល​វា​មាន​រូបរាង​ស្រដៀង​គ្នា​ជាមួយ​ទូរស័ព្ទ Xperia SL ដែល​ទើបតែ​ចេញថ្មីៗនេះ។

គណៈកម្មការ DLNA មិនបាន​ផ្តល់ព័ត៌មាន​អ្វី​ច្រើនជាង​ឈ្មោះ​របស់​ទូរស័ព្ទ​នេះ​នោះទេដោយ​គ្រាន់តែ​ដឹងថាវា​ដំណើរ
ការ​ដោយ​ប្រព័ន្ធ Android។ដូចនេះយើង​ប្រហែលជា​ត្រូវ​រង់ចាំ​ដឹង​ពី​លក្ខណៈ​នានានៃ​គ្រឿង​ម៉ាស៊ីន​ទូរស័ព្ទនេះ​រហូត
ដល់ថ្ងៃទី២៩ ខែសីហាខាងមុខនេះនៅពេលដែល​ក្រុមហ៊ុន Sony ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិរ​ព័​ណ៍ពាណិជ្ជកម្ម​គ្រឿង
​អេ​ឡិច​ត្រូ​និ​ច IFA ដែល​នឹង​ចាប់ផ្តើម​ឡើង​ក្នុងពេលឆាប់ៗនេះ។ ទូរស័ព្ទ Sony LT 30i Xperia T គឺជា​ទូរស័ព្ទ​មួយ​
ក្នុងចំណោម​ទាំងអស់​របស់​ក្រុមហ៊ុន Sony ដែល​ត្រៀម​ប្រកាស​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ IFA៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post