Huawei Smart Phone
ភ្នំពេញៈទូរស័ព្ទ Huawei ​Smart​phone មាន​វត្តមាន​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ ​ដោយ​នាំ​មក​នូវ​ប្រភេទ​
ទូរស័ព្ទ​ស៊េរី​ថ្មី​ទំនើបៗ Ascend P1 និង​P1s ជា​ប្រភេទ​ទូរស័ព្ទ​រលោង​ និង​មាន​រាង​តូច​ស្អាត​ទំហំ 64.8mm ​គួរ​ឲ្យ​
ទាក់​ទាញ​ដែល​ប្រើ​ជា​មួយ​នឹង​ប្រព័ន្ធ Android។

ទូរស័ព្ទ​ ទាំង​ពីរ​នេះ​ភ្ជាប់​មក​ជាមួយ​នូវ​កាមេរ៉ា BSI ៨​មេហ្គាភិក​សែល​ និង​កាមេរ៉ា​ខាង​មុខ 1.3 មេហ្គាភិកសែល
ដែល​មាន​ flash​LED ​ដល់​ទៅ​ពីរ​ដែល​ធ្វើ​ឲ្យ​រូប​ថត​ច្បាស់​នូវ​គ្រប់​កាលៈទេសៈ​។​ ចំពោះ​ទូរស័ព្ទ​ប្រភេទ​ទាំង​ពីរ​នេះ​
នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ កម្ពុជា​ក្នុង​ខែ​ក្រោយ​នេះ។

លោក ​Cary​Yang ​អគ្គ​នាយក​ក្រុមហ៊ុន​Huaweiប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​យុទ្ធសាស្រ្ត​ផលិតផល
​របស់​យើង​គឺ​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រចនា ​និង​ផលិត​ទូរស័ព្ទ ​Smartphone។ដូច្នេះ​យើង​មាន​សេចក្តី​សោមន្ស
សូម​ណែនាំ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន ​Huawei ​ជូន​ដល់​អតិថិជន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ដ៏​កម្រ​មាន​នេះ។​

ក្រៅ ​ពី​ទូរស័ព្ទ Ascend ​ក្រុម​ហ៊ុន ​Huawei ​ក៏​បាន​ណែ​នាំ​គ្រួសារ ​Mediapad ​ផង​ដែរ ​ដែល​សព្វ​ថ្ងៃ​កំពុង​បញ្ចេញ​
លក់​នៅ​ទីផ្សារ​កម្ពុជា គឺ Mediapad7 ដែល​មាន​តម្លៃ​៣២០ មាន​អេក្រង់​៧​អ៊ិញ និង​មាន​ថ្ម​មាន​ថាមពល​ខ្ពស់​រហូត
​ដល់​ទៅ​៤១០០mAh។​ ផលិតផល​ដែល​នឹង​ចេញ​លក់​បន្ទាប់​គឺ ​Mediapad១០ ​ដែល​ជា​ផលិត​ផល​មាន​គុណភាព​
ខ្ពស់​ល្បឿន​លឿន​ជា​មួយ​នឹង​ម៉ាស៊ីន​ដំណើរ​ការ ​Quad-core 1.5 GHz ​និង​ភ្ជាប់​មក​ជា​មួយ​បច្ចេក​វិទ្យា​ LTEដែល
​អ្នក​ទូទៅ​តែង​ហៅថា​សេវា​កម្ម​៤G៕

(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post