កុំព្យូទ័រ​ស្តើង​ម៉ាកDell​
ភ្នំពេញៈស្រប​ពេល​សន្ទុះ​ទីផ្សារ​នៃ​ការ​និយម​ចូល​ចិត្ត​កាន់​តែ​​ច្រើនក្រុមហ៊ុន​ផលិត​ផល​កុំព្យូទ័រ​ Dell បាន​បង្កើត​កម្ម
​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Dell Commart 2012 ដើម្បី​ដាក់​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លូន​ជា​ច្រើន​ប្រភេទ​ដែល​កំ
ពុង​ ទទួល​បាន​ការ​គាំទ្រ​ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ការ​ដាក់​បង្ហាញ​ផលិត​ផល​កុំព្យូទ័រ​ម៉ាក Dell ចុង​ក្រោយ​គេ​
ដែល​មាន​ឈ្មោះ​ថា XPS 13 L321X ។

កុំព្យូទ័រDellម៉ាកXPS 13 L321Xត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​កុំព្យូទ័រ​បន្ទះ​ស្តើង​ចុង​ក្រោយ​បំផុត​ក្នុង​សែស្រឡាយ​
របស់ ​ខ្លួនហើយ​បច្ចេក​វិទ្យា​នៃ​ការ​ច្នៃ​ប្រឌិត​ចុង​ក្រោយ​នេះ កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ទាំង​អស់​ភ្ញាក់​ផ្អើល​នឹង
អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ទាំង​ការ​ប្រើ​ប្រាស់ និង​ការ​ទុក​ដាក់​តាម​ខ្លួន​។

កុំព្យូទ័រ Dell ម៉ាក XPS 13 L321X មាន​កម្រាស់​ពី​៦ ទៅ​១៨​មិល្លី​ម៉ែត្រ និង​មាន​ទម្ងន់​១,៣៦​គីឡូ​ក្រាមដែល​ផ្តល់
​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ដាក់​តាម​ខ្លួន​។ កុំព្យូទ័រ​បន្ទះ​ស្តើង​មួយ​នេះ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ថ្ម​សាក​អាច​ប្រើ​បាន
​រយៈ​ពេល​៨​ម៉ោង និង​៥៣​នាទី មាន​អង្គ​ចង​ចាំ​ទំហំ​៤​GB មាន Intel HD 3000 graphics មាន Intel Core i5-
2467M និង​មាន 128GB SSD ។

នៅ​ក្នុងថ្ងៃ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​នៅ​ផ្សារ​ទំនើប​សូរិយា​នោះកុំព្យូទ័រ​Dellម៉ាកXPS 13 L321Xស៊េរី​ចុង​ក្រោយ​នេះ
ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​តម្លៃ​១៣៩៩​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែលនោះ​ត្រូវ​បាន​គេ​គិត​ថា​ជា​តម្លៃ​ខ្ពស់​មួយ​សម្រាប់
​ទីផ្សារ​ក្នុង​ប្រទេស កម្ពុជា​។ ទោះ​បី​តម្លៃ​ដូច្នេះ​ក្តី ផលិតផល​មួយ​នេះ​នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជា
មួយ​ អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​។

ជាមួយ ​នឹង​ការ​តាំង​ដាក់​លក់​ផលិត​ផល​កុំព្យូទ័រ​ Dell នេះ ក្រុមហ៊ុន​ក៏​មាន​ផ្តល់​ជូន​សេវា​កម្ម​ធានា​រ៉ាប់​រង​រយៈ​ពេល​
មួយ​ឆ្នាំ​ សម្រាប់​ការ​ជួស​ជុល និង​៤​ឆ្នាំ​សម្រាប់​ផ្នែក​សេវាកម្ម៕

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post