ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង០៦:១៦
​LG Optimus 4X HD
ភ្នំពេញ : សម្រាប់​ប្រជាជន​ខ្មែរ​ចង់​ប្រើ​ទូរស័ព្ទ​ដែល​មាន​អក្សរ​ខ្មែរ​យ៉ាង​ពេញ​ លេញ​ដូច​ភាសា​ដទៃ​នោះ ឥឡូវ​
នេះ​ក្រុមហ៊ុន​ជីហ្គៀ​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​ LG Optimus​4X​HD​ដែល​អាច​ប្រើ​ប្រាស់

​ភាសាខ្មែរ​បាន​យ៉ាង​ច្បាស់​លាស់​ និង​មាន​ល្បឿន​លឿន​ជាង​ស៊េរី​មុន។

ឥឡូវ​នេះ​ទូរស័ព្ទ​មួយ​នេះ​អាច​ ដាក់​អក្សរ​ខ្មែរ​ទំាង​អស់​នៅ​លើ​អេក្រង់​ទូរស័ព្ទ​បាន​ ដែល​ពិត​ជា​ងាយ​ស្រួល​ក្នុង​
ការ​អាន​អក្សរ​ខ្មែរ​ ដោយ​ផ្ទាល់​ និង​យល់​កាន់​តែ​ច្បាស់​ពី​មុខ​ងារ​នៃ​ការ​ប្រើ​ប្រាស់​កម្ម​វិធី​ពិសេសៗ​ ជា​អក្សរ​ខ្មែរ​
នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ស្មាត​ហ្វូន​ស៊េរី​ចុង​ក្រោយ​នេះ។


លោក ​ ហ៊រ ហាប់​ អគ្គនា​យក​រង​ក្រុមហ៊ុន​ជីហ្គៀ​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​បំផុត​សម្រាប់​
ប្រជាជន​ខ្មែរ​ដើម្បី​ឈាន​ ចូល​ក្នុង​យុគសម័យ​ស្មាត​ហ្វូន​យ៉ាង​ពិត​ប្រាកដ។ សូម​អរគុណ​LG ដែល​បង្កើត​ប្រវត្តិ​
សាស្រ្ត​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា»។​


លោក បាន​បន្ថែម​ទៀត​ថា៖ «​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​បាន​បង្កើត​ភាសា​ខ្មែរ លើ​ទូរ
ស័ព្ទ​ដៃ ​LG ​ដើម្បី​ប្រជា​ជន​ខ្មែរ»។


យោង​តាម​ការ​អះអាង​របស់ ​លោក ​អ្វី​ដែល​ពិសេស​ចំពោះ​ទូរស័ព្ទ​មួយ​នេះ ​គឺ​អ្នក​ប្រើ​ប្រាស់​អាច​អាន និង​
សរសេរ​ព្រម​ទាំង​មើល​វិបសាយ​អក្សរ​ខ្មែរ​បាន​ច្បាស់​១០០​ភាគរយ​មិន​ ថា​វិបសាយ​ព័ត៌មាន​និង​បណ្តា​អង្គ​ការ
​ស្ថាប័ន​នានា​នោះ​ទេ។


ចំពោះ លក្ខណ​សម្បត្តិ​របស់​វា​វិញ ទូរស័ព្ទ Optimus​4X​HD​ បំពាក់​ដោយ​ប្រព័ន្ធ Tegra3​chipset​ ដែល​ប្រើ
​បច្ចេកវិទ្យា ៤-PLUS- 1TM មាន​អង្គ​ប្រតិបត្តិការ​ទំហំ​ 1,5 GHz​ ចំនួន​៤​គ្រាប់​ និង​​RAM​ទំហំ​១​GB មាន​ល្បឿន​
ធ្វើ​ឲ្យ​ចលនា​រូប​នៃ​ហ្គេម 3D​កាន់​តែ​រអិល​ និង​ម៉ដ្ឋ​ស្អាត​។


អេក្រង់​ទំហំធំ​ ៤,៧ អ៊ីញ​មាន​គុណភាព​រូបភាព​៧២​pHD។​ទូរ​ស័ព្ទ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ​៨​MP រីឯ​អង្គ​ចងចាំ​
របស់​វា​អាច​បន្ថែម​ពី ១៦GB រហូត​ដល់​៦៤GB។​ ទូរស័ព្ទ​នេះ​មាន​លក់​នៅ​តាម​ទីផ្សារ​កម្ពុជា ហើយ​ដែល​មាន​តម្លៃ
៥៦០​ដុល្លារ៕

(ប្រភពពីកាសែតភ្នំពេញប៉ុស្តិ៍)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Mon
17th
24°C 31°C
WNW
3 mph
Tue
18th
25°C 33°C
W
3 mph
Wed
19th
24°C 34°C
SW
4 mph

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post