តាមរយៈគេហទំព័រ redmondpie ដែល​បានចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​បាន​បង្ហាញឲ្យ​ដឹ​ថា Apple បាន ​ចេញមក​ប្រកាស​ប្រាប់ពី​ចំនួនតួលេខ​នៃការកើន​ឡើង​នូវការ​កម្មង់ទិញទុក iPhone 5 បាន​កើនឡើង​​រហូត​ដល់ 2 លានគ្រឿន​គិត​ត្រឹមរយៈ​ពេល 24 ម៉ោង​ដំបូង​នៃ​ការចាប់​បើក​ទទួល​កម្មង់​។
ចំនួនតម្រូវ​ការ​កម្មង់​ទិញដ៏​ច្រើន សន្ធឹក​សន្ធាប់​របស់ iPhone 5 នេះ​អា​ចឲ្យ Apple បំបែក​​ឯកត្តកម្មថ្មី​​នៃ​កា​រ​លក់ iPhone 4S កាល​​ពីឆ្នាំ​មុន​​បាន​ហើយ ដោយ​​កាល​​​ពីឆ្នាំមុន​ iPhone 4S ទទួល​​បាន​ការ​​កម្មង់​ទិញ​​ទុក​ត្រឹម​តែ 1 លានគ្រឿន​​តែ​ប៉ុណ្ណោះ។ តាមរយៈ​សារព័ត៌មាន​នេះបាន​បញ្ជាក់​បន្ថែមទៀត​ថា iPhone5 នឹងដាក់ឲ្យ​ចេញលក់​ជាសាធារណៈ​នៅថ្ងៃ សុក្រ ទី21 ខែ កញ្ញា ខាងមុន​នេះ​ហើយ។ ប្រភពព័ត៌មានៈ ទស្សនាវដ្តីទូរស័ព្ទ

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post