Google បានអះអាងថាបានទិញ ក្រុមហ៊ុនViewdl

Posted by Email:knewdaynews@yahoo.com Thursday, October 4, 2012

បច្ចេក​វិទ្យា​របស់​Viewdl
ពាក្យចចាមអារ៉ាមថាត្រូវបានបញ្ចាក់។ Motorola Mobility របស់ក្រុមហ៊ុន Googleនឹងកាន់កាប់ក្រុមហ៊ុនបច្ចេកវិទ្យា
សម្គាល់មុខ Viewdle។

អ្នកនាំពាក្យរបស់Motorola បានប្រាប់ CNET នៅថ្ងៃនេះថា “ក្រុមហ៊ុន Motorola Mobility នៅថ្ងៃនេះបានប្រកាស
ថាខ្លួនបានកាន់កាប់ Viewdle ដែលជាក្រុមហ៊ុនឈានមុខខាងថតរូបនិងការសម្គាល់កាយវិការ។ ក្រុមហ៊ុន Motorola
នឹង Viewdle នៅមានកិច្ចព្រមព្រៀងពានិជ្ជកម្ម ព្រមទាំងបានសហការគ្នាមួយរយៈ។ ល័ក្ខខ័ណ្ឌនៃជំនួញនោះមិនបាន
ត្រូវបង្ហើបឡើយ ”។

CNET បានរាយការណ៍នៅថ្ងៃច័ន្ទថា Google ហៀបនឹងបញ្ចប់កិច្ចព្រមព្រៀងទិញ Viewdle ដែលជាក្រុមហ៊ុនរបស់
អ៊ុយក្រែន។ ការទិញយកនេះបានដំណើរការអស់ពេលជាង១ឆ្នាំទៅហើយ។ បើតាមប្រភពមួយអោយដឹងថា ក្រុមហ៊ុន Motorolaបានពិភាក្សាជាមួយក្រុមហ៊ុន Viewdle នៅពេលដែល Googleចាប់កាន់កាប់ខ្លួនតាំងពីឆ្នាំមុននោះ។

វាសមហេតុផលដែលថាក្រុមហ៊ុន Google បានសំដឹងកាន់កាប់ Viewdle ដោយសារតែបច្ចេកវិទ្យារបស់ Viewdle ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ Google+, Android, Picasa, និងសេវាកម្មដទៃទៀតដើម្បី ធែហ្គ(tag) រូប
ភាពរបស់មិត្តភាព។

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post