iPhone 5S នឹងចេញនៅដើមឆ្នាំ២០១៣

Posted by Email:knewdaynews@yahoo.com Tuesday, November 13, 2012


Written by ភ្នំពេញដេលីញូវ   
Tuesday, 13 November 2012 02:47

មានព័តមានផ្សាយនៅថ្ងៃនេះថា ក្រុមហ៊ុនអែបភលនឹងរៀបចំផលិត  iPhone 5Sទៀតហើយ។តាមប្រភព ពីកាសែតតៃវ៉ាន់មួយបានអោយដឹង ថា អាយហ្វូនបានរៀបចំដំនើរការ  ផលិតស្មាតហ្វូនជំនាន់ទី៧គឺiPhone 5Sទៀត។ ប្រភពបានងោយដឹងទៀតថា ផលិតផលនេះនឹងចេញ នៅត្រីមាសទី១ឆ្នាំ២០១៣។បើចេញសេរីថ្មីញាប់ស្អេកបែបនេះម៉ែអាណាតាមទាន់?៕
Comments ()
 
ណូគៀ Lumia 830នឹងចេញលក់
Written by ភ្នំពេញដេលីញូវ   
Thursday, 08 November 2012 01:50

វីបសាយ WP Dangរបស់ចិនបាន ផ្សាយថាទូរសព្ទ័ ណូគៀ Lumia 830  នឹងចេញលក់ឆាប់ៗនេះហើយ។  Lumia 830ប្រើប្រព័ន្ឋ Windows Phone 8។រូបរាងរបស់ម៉ូដែលនេះ ស្រដៀងគ្នាជាមួយម៉ូដែល Lumia 710 ដែលចេញកាលពីឆ្នាំ២០១១។ ថ្មីៗនេះក្រុមហ៊ុនណូគៀបានចេញលក់ម៉ូដែល Lumia 920នឹង Lumia 820។

Comments ()
 
Microsoft Surface Pro មិនចាញ់ iPad 4
Written by ភ្នំពេញដេលីញូវ   
Wednesday, 07 November 2012 02:13
Microsoft ទើបតែបានប្រកាសបង្ហាញ​ នូវម៉ូដែលកុំព្យូទ័រថេប្លេតSurface របស់ខ្លួនកាលពី
ចុងខែតុលា កន្លងទៅ។  Surface RTបានចាប់ផ្ដើមត្រូវបញ្ចេញ លក់ក្នុងទីផ្សារ ខណៈដែល
Surface Pro  នឹងត្រូវបង្ហាញវត្តមាននៅខែមករា  ឆ្នាំ ២០១៣។ យោងតាមការវាយតម្លៃរបស់
ក្រុមអ្នកបច្ចេកវិទ្យា កុំព្យូទ័រថេប្លេតដែលជាយីហោរបស់ម៉ៃក្រូសប អាចនឹងមានលទ្ធភាពច្រើន
ធ្វើអោយអ្នកប្រើប្រាស់បែរខ្នងដាក់ iPad និងបណ្ដាថេប្លេត ដំណើរការដោយប្រព័ន្ធ Android របស់ Google ផ្សេងទៀត។
Surface Pro  ប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows 8 Pro ។
ចំណុចពិសេសគឺ

១  អេក្រង់ធំ ៖ Surface Proត្រូវបានបំពាក់អេក្រង់ ១០,៦អ៊ិង ហើយជាមួយនឹងសម្បកការពារ
គ្រាប់ចុច Touch Cover អ្នកប្រើប្រាស់ អាចនឹងធ្វើអោយវាក្លាយជាUltrabookតូចមួយបាន។
អេក្រង់របស់Surface Proមានកម្រិតរីសូលូសឹន 1366 x 768 pixel ខណៈដែលiPadមាន
អេក្រង់ត្រឹមតែ ៩,៧អ៊ិន្ឈ៍។ បើទោះជាអេក្រង់Retina របស់ iPadមានកម្រិតរីសូលូសឹន2048 x 1536 pixelប៉ុន្ដែ​ មនុស្សភាគច្រើន តែងចូលចិត្ត កុំព្យូទ័រថេប្លេតដែលមានអេក្រង់ធំដើម្បី
ងាយស្រួលធ្វើការ។

២  Surface Proដំណើរការដោយកំណែនៃប្រព័ន្ធ Windows 8 Pro ។ មិនដូចទៅ
នឹង Surface RT នោះទេ Surface Pro នឹងដំណើរការដោយWindows 8ពេញលេញហើយ
តាមរយៈនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់នូវកម្មវិធីស្ទើរតែទាំងអស់របស់កុំព្យូទ័រលើតុដែល
ដើរដោយប្រព័ន្ធ Window ។Surface Pro ក៏អាចដំណើរការMicrosoft Officeហើយអ្នកប្រើ
ប្រាស់អាចបញ្ចូលសបវែរនានាទៀតបាន។

Windows 8គឺជាសបវែរច្នៃប្រឌិត និងថ្មីបំផុតមួយ។ នោះគឺប្រៅស៊ើរតាមបែបMetroដ៏ទាក់
ទាញ។ ម៉ៃក្រូសបបានបំបាត់ចោលនូវគ្រាប់ចុច  Start  ដើម្បីធ្វើអោយវាមិនមានភាពស្មុគ
ស្មាញជំនួសមកវិញអេក្រង់របស់វានឹងមានសញ្ញាដុំឥដ្ឋLive Title នឹងបណ្ដាមេនុយដើម្បី
ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈការប៉ះដោយដៃ។

ប៊ិចនិងទឹកខ្មៅឌីជីថល៖ ម៉ៃក្រូសបបានអភិវឌ្ឍកុំព្យូទ័រថេប្លេតSurface Proដែលអនុញ្ញា
អោយបញ្ចូលទិន្នន័យដោយប្រើប៊ិចថាច់ ពីStylus ។ ប៊ិច Stylus ជួយអោយការដាក់សញ្ញា
ការគូសបន្ទាត់នៅលើកុំព្យូទ័រថេប្លេតបានងាយស្រួល។ អ្នកនឹងមានអារម្មណ៍ថាដូចជាកំពុង
សរសេរនៅលើផ្ទៃក្រដាស់ពិតៗ។ អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលក្នុងការបញ្ចូល
ទិន្នន័យលើSurface Pro មួយផ្នែកគឺដោយសារ Touch Cover ៕

Comments ()
 
៣ថ្ងៃលក់ iPad Miniបានចំនួន 800.000 គ្រឿង
Written by ភ្នំពេញដេលីញូវ   
Tuesday, 06 November 2012 02:06
ក្នុងរយះពេលតែ៣ថ្ងៃក្រុមហ៊ុន អាយភែតលក់ iPad Miniបានចំនួន 800.000 គ្រឿង។នេះបើតាមការ ផ្សាយរបស់ ក្រុមហ៊ុនអាយហ្វូន។ ក្រុមហ៊ុនបានអោយដឹងទៀតថាបើគឹត ផលិតផលទាំងអស់របស់អាយហ្វូននោះគឺ លក់បាន៣លានគ្រឿងក្នុងរយះពេល៣ថ្ងៃ។
លោក Brian Whiteដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Topeka Capital Markets,បានអោយដឹងថាលោកបានបាន់​ ស្មានថាអាយភែតមីនីនឹងអាចលក់បានចំនួន៧លានគ្រឿងរហូតដល់ចុងឆ្នាំនេះ។

Comments ()
 
OS 6.0.1 អាចទាញយកបានហើយ
Written by ភ្នំពេញដេលីញូវ   
Friday, 02 November 2012 03:55
ជាមួយនឹងការទន្ទឹងរង់ចាំពីអ្នកគាំទ្រ ទូរសព្ទ័ អស់ជាច្រើនសប្តាហ៏មក ក្រុមហ៊ុនApple បានប្រកាសដាក់ប្រើប្រព័ន្ធ ប្រតិបត្តិការជំនាន់ថ្មី iOS 6.0.1 ហើយ  ទូរសព្ទ័Apple ជំនាន់ថ្មីៗទាំងអស់ដូចជា iPhone, iPad និង iPod touch អាចទាញយក iOS 6.0.1 មកប្រើបាន។ ប្រព័ន្ឋប្រតិបត្តិការiOS 6 របស់ Apple ជាប្រព័ន្ឋចុងក្រោយបំផិតរបស់ អាយហ្វូនដែលបានកែលំអចំណុចខុសឆ្គង ធ្វើឲ្យដំណើរការបានរលូនឡើងវិញដោយប្រើWi-Fi, ជួសជុលឡើងវិញនូវ cellular data ដែលមិនដំណើរត្រង់ចំណុចមួយចំនួនកន្លងមក, កែលំអឲ្យអ្នកប្រើអាច access ទៅកាន់ Passbook នៅលើ lock screen, កែតម្រូវ Exchange meetings, និងរួមបញ្ចូលការប្រើ Cellular Data សម្រាប់ប្រើ iTunes Match ជាដើម។
Comments ()
 
ទូរសព្ទ័Samsung លក់ដាច់ជាង Apple
Written by ភ្នំពេញដេលីញូវ   
Saturday, 27 October 2012 02:02
តាមរបាយការណ៏មួយដែលធ្វើ អោយក្រុមហ៊ុនអែបភលមិន សប្បាយចិត្តគឺ ក្រុមហ៊ុន Samsungលក់ ទូរសព្ទ័ បានកើនឡើងទ្វេដង ពីការលក់របស់ខ្លួន
បើប្រៀបធៀបជាមួយឆ្នាំមុន ហើយបច្ចុប្បន្នទទួលបានចំនួនជាង 56 លានគ្រឿងត្រូវបានលក់ក្នុងត្រីមាសទី III ឆ្នាំ 2012 ច្រើន ជាងទ្វេដងបើប្រៀបជាមួយ Apple។
តាមរបាយការណ៏នេះ បានអោយឃើញថាស Samsung កំពុងដណ្តើមបាន 31,3% នៃទីផ្សារទូស័ព្ទក្នុងមួយត្រីមាស។
នៅលើពិភពលោកសព្វថ្ងៃនេះមានតែក្រុមហ៊ុនទូរសព្ទ័២ទេដែលគ្រប់គ្រងទីផ្សាបានច្រើននោះគឺទូរសព្ទ័ អាយហ្វូននឹងទូរសព្ទ័ សាមសុង។ អាយ្ហវូនសំរាប់អ្នកដែលមានលុយច្រើន ពីព្រោះវាថ្លៃចំណែកសាមសុង សំរាប់អ្នកមានមធ្យមពីព្រោះវាថោកជាង អាយហ្វូន។ទូរសព្ទ័ណូគៀដែលកាលពី៣ឆ្នាំមុនគ្រប់គ្រង ទីផ្សាទូរសព្ទ័ទូទាំងពីភពលោកពេលនេះធ្លាក់មកលេខ៣។ ទូរសព្ទ័ណូគៀមានតំលៃថោកជាង សាំសុងទៀត។
Comments ()

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post