• Written by 
រថយន្ត Mazda CX-5 ស៊េរី​ឆ្នាំ​២០១៤ បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍រថយន្ត​នៅ​ប្រទេស​ថៃ​កាលពី​ពេលថ្មីៗ​នេះ មក​ដល់​កម្ពុជា​ហើយ។ រថយន្ត Mazda CX-5 ស៊េរី​ឆ្នាំ​២០១៤ បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍រថយន្ត​នៅ​ប្រទេស​ថៃ​កាលពី​ពេលថ្មីៗ​នេះ មក​ដល់​កម្ពុជា​ហើយ។
ភ្នំពេញ : ខណៈ​ ដែល​សាល​តាំង​លក់​រថយន្ត​Mazda នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុង​ខែ​សីហា ខាង​មុខ​នោះ ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ឆ្នាំ​២០១៤ ប្រភេទ​តួខ្ពស់​របស់​ខ្លួន​រួច​ទៅ​ហើយ។
នោះ​គឺ Mazda CX-5 ដែល​ជា​រថយន្ត​ប្រភេទ​ទ្វារ​៥ និង​កៅអី​សម្រាប់​អ្នក​ដំណើរ​៥​នាក់។ ដំណើរការ​ដោយ​ប្រព័ន្ធ​ចង្កឹះ​លេខ​អូតូ រថយន្ត​នេះ​ធ្វើ​ចលនា​រង្វិល​កង់​ប្រភេទ​4WD។
ជាមួយ​នឹង​រាង​ស្រលូន ហើយ​ផ្នែក​ខាង​ខ្នង​ចំ​កោង​នោះ Mazda CX-5 មាន​ចង្កៀង​ថ្លា​រាង​បះ​ឡើង​លើ​តាម​ការ​និយម​ដ៏​ទាន់សម័យ។ ចម្រឹង​គម្រប​ម៉ាស៊ីន​ត្រូវ​បាន​រចនា​ដោយ​មាន​រាងរៅ​គួរ​ឲ្យ​ទាក់ទាញ ហើយ​កញ្ចក់​សុវត្ថិភាព​នៅ​ត្រចៀក​ទាំង​សង​ខាង​ក៏​អាច​បត់​បាន​ដោយ​ ស្វ័យប្រវត្តិ​ផង​ដែរ។
ស្ថិត​នៅ​ក្រោម​គម្រប​មុខ រថយន្ត​ដែល​នាំ​ចូល​ផ្ទាល់​ពី​រោងចក្រ​ផលិត​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ​មាន​ ផ្ទុក​ដោយ​ម៉ាស៊ីន​ប្រភេទ ២,០ Liter បួន​ស៊ីឡាំង និង​១៦ valve DOHC។
ទាក់ទិន​នឹង​ប្រព័ន្ធ​សុវត្ថិភាព វា​មាន​ពោង​ខ្យល់​៨ មាន​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ សោ​ប្រភេទ​ស្មាតឃី និង​ប្រព័ន្ធ​ការពារ​ចោរ។ បរិក្ខារ​ខាង​ក្នុង​ទំនើប និង​បំពាក់​ដោយ​ពូកស្បែក ព្រមទាំង​ប្រព័ន្ធ​ផ្លិត​ទឹក​បក់​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង។
ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​អ្នកនាង អ៊ុន កញ្ញា បាន​មាន​ប្រសាសន៍​ថា​៖ «ការ​នំា​ចូល​រថយន្ត Mazda ថ្មី​មក​លក់​នៅ​ប្រទេសកម្ពុជា​យើង​នេះ ដោយសារ​យើង​មាន​ទីផ្សារ​ស៊េរី និង​ទូលំទូលាយ​សម្រាប់​រថយន្ត​លេខ​អូតូ ហើយ​ម្យ៉ាង​ទៀត​ប្រជាជន​យើង​គាត់​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​រថយន្ត​ថ្មី ដែល​មាន​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់»។
អ្នក​នាង​បាន​បន្ត​ថា​៖ «ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គាត់​មាន​ការ​គាំទ្រ​រថយន្ត​របស់​ ជប៉ុន ហើយ Mazda ច្រើន​ស៊េរី​ច្រើន​ប្រភេទ ដែល​អាច​ប្រកួតប្រជែង​នឹង​ម៉ាក​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​យើង​ដែរ​»។
រាល់​ការ​ជាវ​រថយន្ត​ថ្មី​នេះ ក្រុមហ៊ុន​មាន​ប័ណ្ណធានា​រយៈពេល​៣​ឆ្នាំ​យើង​ឬ​៦​ម៉ឺន​គីឡូម៉ែត្រ។ ក្រុមហ៊ុន​ក៏​មាន​ផ្តល់​សេវា​ថែទាំ​រថយន្ត​ស្តង់ដារ​របស់​ជប៉ុន​របស់​ ក្រុមហ៊ុន Mazda ដូចជា​ការ​ដូរ​ប្រេង ដូរ​តម្រង់ប្រេង សេវា​ជួសជុល និង​ថែទាំ​ជាច្រើន​ទៀត​ក្នុង​រយៈពេល​២​ឆ្នាំ។​សម្រាប់​ភ្ញៀវ​ដែល​យក​រថយន្ត​ មក​ទទួល​សេវា​នៅ​សាល​តាំង​ផលិតផល​របស់​ក្រុមហ៊ុន​Mazda ក៏​មាន​បន្ទប់​រង់ចំា​ដែល​មាន​បំពាក់​កៅអី​ម៉ាស្សា​ជូន​ភ្ញៀវ​អង្គុយ និង​កុំព្យូទ័រ​សម្រាប់​ភ្ញៀវ​មើល​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ជួសជុល និង​ថែទាំ​រថយន្ត ព្រម​ទាំង​កន្លែង​សម្រាប់​ភ្ញៀវ​លេង​ប៉េងប៉ុង ស្នូកឃ័រ និង មីនីបារ៍​ផង​ដែរ។
សាល​តាំង​ផលិតផល​របស់ Mazda ស្ថិត​នៅ​អគារ​៣៧៩ មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ។ ទំនាក់ទំនង​អ៊ីមែល mazdasales@hgbauto.comThis email address is being protected from spambots. You need JavaScript enabled to view it. និង វេបសាយ www.mazda.com.kh៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post