• Written by 
លោក ​ប៉ូល ​វីលខិន ​ផ្ដល់សេវា​សម្អាត​រថយន្ត​តម្លៃ​១៥​ម៉ឺន​ដុល្លារ។ លោក ​ប៉ូល ​វីលខិន ​ផ្ដល់សេវា​សម្អាត​រថយន្ត​តម្លៃ​១៥​ម៉ឺន​ដុល្លារ។
ក្រុងឡុងដ៍ : តើ​មាន​ម្ចាស់​រថយន្ត​ណា​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​បែប​នេះ​ទេ​សម្រាប់​ សេវាកម្ម​សម្អាត​រថយន្ត​នោះ​?​យានដ្ឋាន​The Ultimate Shine​នៅឯ​ទីក្រុង​ឃឺកខាលឌី​ប្រទេស​ស្កុតឡេន​ពិតជា​មាន​សេវាកម្ម​លាង​រថយន្ត ​បែប​នេះ​មែន​គឺ​តម្លៃ​១៥​ម៉ឺន​ដុល្លារ។
លោក​ប៉ូល​វីលខិន​ម្ចាស់​យានដ្ឋាន​លាង​ រថយន្ត​ខាង​លើ​និយាយ​ថា​កន្លែង​ របស់​លោក​បើក​ទទួល​សេវាកម្ម​លាង​រថយន្ត​ត្រឹម​តែ​បី​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ។
ម្ចាស់​យានដ្ឋាន​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ បន្ត​ថា​៖ «សម្រាប់​តម្លៃ​នេះ​ខ្ញុំ​នឹង​ហោះ​ទៅ​រក​ម្ចាស់​រថយន្ត​ដល់​កន្លែង មិន​ថា​នៅ​ប្រទេស​ណា​ទេ ហើយ​ខ្ញុំ​រក​ស៊ី​តែ​ជាមួយ​អ្នកណា​ដែល​ស្រឡាញ់​ឡាន​របស់​ខ្លួន​ពិតប្រាកដ​ ប៉ុណ្ណោះ»។
ជាមួយ​នឹង​តម្លៃ​កប់​ពពក​បែប​នេះ លោក​បាន​ចាប់​ផ្ដើម​ដោយ​ធ្វើការ​ជម្រះ​ជាតិពុល​ពី​រថយន្ត​និង​កង់។ បន្ទាប់​មក​លោក ប៉ូល វីលខិន នឹង​ប្រើ​ម៉ាស៊ីន​ប៉ូលា​តួរថយន្ត​ទាំង​មូល​យ៉ាង​ផ្ចិតផ្ចង់​គ្រប់​ កន្លុកកន្លៀត ដែល​ដំណើរការ​នេះ​ជួនកាល​ត្រូវ​ចំណាយ​ពេល​ពេញ​១​ខែ។ លោក​បាន​អះអាង​ថា​ជួនកាល​លោក​ត្រូវ​ជូត​ប៉ូលា​រាប់រយ​ដង ដើម្បី​ធានា​ឲ្យ​បាន​ថា​រថយន្ត​នោះ​គ្មាន​ស្លាកស្នាម​អ្វី​សូម្បី​តែ​ បន្តិច។ ម្ចាស់​យានដ្ឋាន​The Ultimate Shine​នេះ​បាន​ប្រើ​ម្សៅ​ក្រមួន​ចម្រាញ់​ពី​ដើម​កាណូបា​ដែល​វា​ជា​រុក្ខជាតិ ​ម្យ៉ាង​មាន​ដើម​ខ្ពស់​ជាង​គេ​បំផុត​នៅ​ប្រទេស​ប្រេស៊ីល។ លោក​ប្រើ​វា​សម្រាប់​ប៉ូលា​លាង​រថយន្ត​ទាំង​ស្រុង​មាន​តម្លៃ​១០​ម៉ឺន​ ដុល្លារ​ដែល​មាន​ប្រសិទ្ធភាព​អាច​ការពារ​ការ​សឹក​នានា​ដោយ​អាកាសធាតុ​។
លោក​ប៉ូល​វីលខិន​បន្ថែម​ថា​៖ «ជួនកាល​ខ្ញុំ​ត្រូវ​ចំណាយពេល​៣​ខែ​ឯណោះ​សម្រាប់សម្អាត​រថយន្ត​១​គ្រឿង។ ខ្ញុំ​ត្រូវ​ធ្វើការ​ឲ្យ​អស់​ថ្លៃ​រហូត​ទាល់​តែ​រថយន្ត​នោះ​ស្អាត​ឥតខ្ចោះ​ ទើប​ខ្ញុំ​ដាច់​ចិត្ត​ប្រគល់​សោឡាន​ឲ្យ​ម្ចាស់​វា​វិញ»។
តែ​ប្រសិន​បើ​ម្ចាស់​រថយន្ត​ទាំងឡាយ​គិតថា ​សេវា​លាង​រថយន្ត​របស់​ យានដ្ឋាន​The Ultimate Shine​នេះ​វា​ថ្លៃ​ពេក មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​លោក​អ្នក​អាច​ទិញ​ផលិតផល​ម្សៅ​ក្រមួន​ប៉ូលា​ រថយន្ត​ម៉ាក​Mitchell & King's GRV gold Rally Wax​ដែល​មាន​តម្លៃ​៩៧០៦០​ដុល្លារ​នោះ​យក​ទៅ​ដុសខាត់​រថយន្ត​ដោយ​ខ្លួន​ឯង នោះ​នឹង​ចំណេញ​សល់​ប្រាក់​៥​ម៉ឺន​ដុល្លារ​ទៀត​ផង៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post