• Written by 
នឹងមាន​ទូរ​ស័ព្ទ អាចយ​ល់ពី​អារម្មណ៍​របស់​អ្នក​ប្រើ​?
​ក្រុមហ៊ុន Microsoft កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរស័ព្ទ​ឆ្លាត​វៃ ដែល​យល់​ពី​អារម្មណ៍​របស់​អ្នកប្រើប្រាស់ និង​អាចធ្វើ​ការចែករំលែក​នូវ​អារម្មណ៍​របស់ ពួកគេ ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​មិត្តភក្តិ នៅលើ​វែបសាយ​បណ្តាញ​សង្គម ។​
​គេហទំព័រ Techworld Australia បាន​ដកស្រង់​របាយការណ៍​នៃ​ការស្រាវជ្រាវ​មួយ​របស់ Microsoft នៅ​តំបន់​អាស៊ី ដែលជា​កន្លែង​ក្រុមហ៊ុន​ សម្រាប់​ធ្វើតេស្ត​ប្រភេទ​ទូរស័ព្ទ Smartphone នេះ ។ បច្ចេកវិទ្យា​នេះ មាន​ឈ្មោះថា MoodScope វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ចែករំលែក​អារម្មណ៍​របស់​ពួកគេ ដោយ​ស្វ័យប្រវត្តិ នៅលើ​បណ្ដាញ​បណ្តាញ​សង្គម មាន Facebook ជាដើម ។​

​ ឧ​បករ​ណ៏​នេះ បច្ចុប្បន្ន​ត្រូវបាន​គេ​ប្រើ សម្រាប់​វាស់​ពន្លឺ និង​ល្បឿន​។ ទោះជា​យ៉ាងណា MoodScope នឹងធ្វើ​ការវាស់ស្ទង់​ផ្លូវចិត្ត​របស់​មនុស្សម្នា​ក់ៗ ដែល​ប្រើ​វា និង​ធ្វើការ​បែងចែក​អារម្មណ៍​ទាំងនោះ ដាក់​ជា​ក្រុម​ទៅតាម​ប្រភេទ​នៃ​អា​រាម្មណ៍ ដូចជា ធុញថប់​, សប្បាយ​, ការរំខាន​, អស់កំលាំង​, តានតឹង​, ស្ងប់ ឬ​រំភើប ។​ល​។

​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹង​ទៀតថា បច្ចេកវិទ្យា​នេះ នឹង​កត់សម្គាល់​ពី​អារម្មណ៍​របស់​អ្នក ទៅ​ឲ្យ​អ្នក​ផ្សេងទៀត មុនពេល​អ្នក​និយាយ​ជាមួយ នឹង​ពួកគេ​។ នេះ​ជា​ចំណុច​ល្អ និង​មាន​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​អ្នក ដើម្បី​ឲ្យ​ដឹងខ្លួន​ជាមុន​ថា ចៅហ្វាយ​របស់ខ្លួន គឺ កំពុងតែ​មួរ​ម៉ៅ ឬ​ខឹង​ខ្លាំង ។​

​តាម​ របាយការណ៍​ដដែល បាន​បញ្ជាក់ថា ការអភិវឌ្ឍ​គំរូ​ទូរស័ព្ទ Smartphone នេះ វា​អាច​ស្គាល់​អារម្មណ៍​របស់​អ្នក​ប្រើ ដែលមាន​ភាពត្រឹមត្រូវ ជា​មធ្យម​គឺ 66% ។ ការសិក្សា​ទៅលើ​មនុស្ស 32 នាក់ សម្រាប់​ការធ្វើ​តេស្ត​បន្ទាប់ពី 2 ខែក្រោយ​មក ឃើញថា កម្រិត​ត្រឹមត្រូវ បាន​កើន​ឡើងដល់​ទៅ 95% ។​

Microsoft បាន​និយាយ​ផងដែរ​ថា សេវា​ផ្សេងៗ ទៀត នឹង​ទទួលបាន​ផលប្រយោជន៍ ពី​បច្ចេកវិទ្យា​ថ្មី​នេះដែរ ៕​

Powered by Blogger.

ទំនាក់ទំនងTle:012573737 .077997599

Video Post